ជនអនាថានៅកាលីហ្វ័រញ៉ារាប់ម៉ឺននាក់ប្រឈមឆ្លងកូវីដ១៩

154
ចែករម្លែក

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវីន នូសាំ បានបញ្ជាឱ្យពលរដ្ឋ ៤០ លាននាក់របស់រដ្ឋនេះស្នាក់នៅក្នុងផ្ទះ។

នេះជាបញ្ហាធំសម្រាប់ជនអនាថាប្រមាណ ១០៨.០០០ នាក់របស់រដ្ឋនេះ ដែលរស់នៅលើដងផ្លូវ។

ក្រុមមន្ត្រីកំពុងត្រៀមខ្លួនសម្រាប់ការឆ្លងជំងឺកូរ៉ូណាទ្រង់ទ្រាយធំលើជនអនាថា ដែលតែងរស់នៅគ្មានអនាម័យគ្រប់គ្រាន់ និង ជួនកាលមានជំងឺប្រចាំកាយ។

លោកនូសាំនិយាយកាលពីថ្ងៃពុធទី ១៨ មីនាថា ជនអនាថាប្រមាណ ៦០.០០០ នាក់អាចនឹងធ្លាក់ខ្លួនឈឺដោយសារជំងឺកូរ៉ូណាក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងអំឡុងរយៈពេល២ខែទៀត ដោយរឹតនាំការលំបាកធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាព។

លោកនូសាំសមាជិកបក្សប្រជាធិបតេយ្យនិយាយនៅលើហ្វេសប៊ុកទៅកាន់រដ្ឋកាលីហ្វ័រញ៉ាថា “ក្នុងអំឡុងរយៈពេល៨សប្តាហ៍ទៀត យើងបានព្យាករណ៍ឃើញថា ក្នុងចំណោមអ្នកកាលីហ្វ័រញ៉ាគ្មានផ្ទះសម្បែងចំនួន ១០៨.០០០ នាក់ ដែលរស់នៅតាមដងផ្លូវ ប្រសិនបើមានអត្រាវាយប្រហារដោយមេរោគប្រហែល៥៦ភាគរយ អ្នកនឹងឃើញមនុស្ស ៦ ម៉ឺននាក់ប្លាយឆ្លងជំងឺកូវីដ១៩”។

គាត់បានបញ្ជាឱ្យយកប្រាក់ចំនួន ៥០ លានដុល្លារប្រើដើម្បីបង្វែរសណ្ឋាគារនិងផ្ទះសំណាក់ទៅជាជម្រកបណ្តោះអាសន្នសម្រាប់ពួកគេស្នាក់នៅដាច់ដោយឡែក ប្រសិនបើពួកគេឆ្លងជំងឺ៕ ដោយ៖ កញ្ញាដាលីស

ជនអនាថា ៦ ម៉ឺននាក់នៅកាលីហ្វ័រញ៉ាអាចនឹងឆ្លងកូវីដ១៩ក្នុងពេល២ខែទៀត