ជនអនាមិក​ផ្ញើ​សំបុត្រ​និង​គ្រាប់កាំ ភ្លើង​ជូន​លោក អែន​តូ​នី​ញ៉ូ កុន​តេ ខណៈ​ប៉ូលិស​កំពុង ស៊ើបអង្កេត​

172
ចែករម្លែក

​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) គ្រូបង្វឹក​ក្រុម​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) បានទទួល លិខិត​អនាមិក​មួយច្បាប់ ដោយមាន​ទាំង​គ្រាប់កាំភ្លើង​និង​សារ​គំរាម​ជា​អក្សរ​ផងដែរ នេះ​បើតាម សេចក្តីរាយការណ៍​ជាច្រើន​នៅ​អ៊ីតាលី​។​
​ ​
សារ​គំរាម​នេះ​បានធ្វើ​ឲ្យ​មាន​ភាព​ស្រអាប់​ចំពោះ​ក្លិប Inter Milan ស្របពេល​មានការ​បង្កើន សន្តិសុខ​។ គេ​ជឿថា ប៉ូលីស​កំពុង​ស៊ើបអង្កេត​រកមុខ​អ្នក​ប​ញ្ចូ​ន​សារ ហើយនឹង​ធ្វើតេស្ត​លើ ស្រោមសំបុត្រ​នោះ ដើម្បី​រក​ស្នាម​ម្រាមដៃ ដើម្បី​ស្វែង​អត្តសញ្ញាណ និង​រក​មូលហេតុ​នៃ​ការ គំរាម​ចំពោះ​អតីត​គ្រូបង្វឹក​ឆេ​ល​ស៊ី ជូ​វេន​ទុ​ស​(Juventus) និង​ជា​អតីត​គ្រូបង្វឹក​ជម្រើសជាតិ អ៊ីតាលី​រូបនេះ​។​
​ ​
​លោក កុន​តេ សម្រេចចិត្ត​បង្កើន​ការពារ​ខ្លួន​លោក​និង​ក្រុមគ្រួសារ បន្ទាប់ពី​លោក​ទទួលបាន សំបុត្រ ហើយ​លោក​បាន​បង្កើន​ការការពារ​សន្តិសុខ​នៅផ្ទះ​និង​ទីលាន​ហ្វឹកហាត់​។ មាន​គម្រោង បង្កើន​ប្រព័ន្ធ​វីដេអូ​កា​ម៉េ​រ៉ា​តាមផ្លូវ​ចូល​ផ្ទះ​របស់លោក​និង​ទីលាន​ហ្វឹកហាត់​។​
​ ​
​មានការ​ជឿជាក់ថា គ្រាន់តែ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍ ហើយ​ថា​ការ​គំរាម​នេះ​មិន​ធ្ងន់ធ្ងរ នោះទេ ប៉ុន្តែ​ទាំង​លោក កុន​តេ និង​ក្លឹប​ត្រូវបាន​ព្រមាន​ឲ្យ​មានការ​ប្រុង ប្រយ័ត្ន​។

​លោក កុន​តេ ចូល​ដឹកនាំ​ក្រុម Inter Milan កាលពី​រដូវក្តៅ ហើយ​ចាប់ផ្តើម​បានល្អ​ស្របពេល​ក្រុមនេះ​បន្ថែម​សម្ពាធ​លើ​អតីត​ក្រុម Juventus របស់លោក ដើម្បី​ដណ្តើមយក​ក្រុម​ជើងឯក Serie A ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte)