ជនអន្តោប្រវេសន៍​ខុសច្បាប់ បួន​នាក់​ពិតជា​ពូកែ​លាក់ខ្លួន​មែន ប៉ុន្តែ​នៅតែ​គេច​មិន​ផុតពី​សមត្ថកិច្ច​

281

មនុស្ស​បួន​នាក់​ដែល​គេ​សង្ស័យថា​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ពេល​កំពុង​ព្យាយាម​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅក្នុង​ទ្វីបអឺរ៉ុប ដោយ​លាក់ខ្លួន​ក្នុង​រថយន្ត​មួយគ្រឿង ពេល​រថយន្ត​នោះ​ឆ្លង​ចូលទៅក្នុង​ទីក្រុង​ស្វ័យប្រវត្តិ​មេ​លី​ឡា (Melilla) នៃ​ប្រទេស​អេ​ស្ប៉ា​ញ​។​

​ពីរ​នាក់​ក្នុងចំណោម​ពួកគេ​ដែល​មកពី​អនុតំបន់​សាហា​រ៉ា​របស់​អាហ្វ្រិក​បាន​លាក់ខ្លួន​ក្នុង​ឃ្លុប​ក្រោយ នៃ​រថយន្ត ហើយ​ម្នាក់ទៀត​ត្រូវបាន​រកឃើញ​នៅក្រោម​ម៉ាស៊ីន​។ ចំណែកឯ​ស្ត្រី​ទី​៤ ម្នាក់ទៀត​ត្រូវបាន​រក ឃើញ​នៅក្រោម​តា​ប្លូ​កុង​ទ័​រ​។

​យោងតាម​កាសែត La Vanguardia របស់​អេ​ស្ប៉ា​ញ បានឱ្យដឹងថា អ្នកបើកបរ និង​អ្នករួមដំណើរ​ម្នាក់ ទៀត​នៅក្នុង​រថយន្ត​ក៏ត្រូវ​បាន​គេ​ឃាត់ខ្លួន​ដែរ​។ ទោះជា​យ៉ាងណា​គេ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ជោគ វាសនា​របស់​អ្នក​ទាំងនេះ​នឹង​ទៅជា​យ៉ាងណា​នោះទេ​៕ ប្រែ​សម្រួលៈ​ខុម​