ជន់​លិច​ញឹកញាប់​ពេក យុវជន​ឥណ្ឌូនេស៊ី នាំគ្នា​ជិះ​ស្គី​លើផ្លូវ​លិច​ទឹក​ក្នុង​ក្រុង​ដើម្បី សម្ដែង​ការមិន​សប្បាយ​

649
ចែករម្លែក

​យុវជន​មួយក្រុម​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាននាំគ្នា​ជិះ​ស្គី​លើផ្លូវ​លិច​ទឹក​ក្នុង​ទីក្រុង ដែល​ពួកគេ​រស់នៅ​ដើម្បី​សម្ដែង​ការមិនសប្បាយចិត្ត​ចំពោះ​ទឹក​ជន់​លិច​ជា​ញឹកញាប់​ដែល​ធ្វើឱ្យ​ប្រជាជន​លំបាក​ក្នុងការ​រស់នៅ​។
​ ​
ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នៅ​ក្រុង​សា​ម៉ា​រី​ន​ដា (Samarinda) លើ​កោះ​ប័​រ​ណេ​អូ (Borneo) យុវជន​ទាំងនេះ​បានចាប់ផ្តើម​យុទ្ធនាការ​សម្ដែង​ការមិន​ពេញ ចិត្ត​តាមរយៈ ការថត​បង្ហោះ​វីដេអូ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram ដែល​ពេលនេះ​កំពុង តែ​ល្បី​សុសសាយ​។​
​ ​
មនុស្សម្នា​តាម​សម្លឹងមើល ខណៈ​យុវជន មូ​ហា​ម៉ាត់ ហ្វា​រី រ៉ា​ម៉ា​ដ​ហាន់ (Muhammad Fahri Ramadhan) វ័យ ១៩ ឆ្នាំ​ជិះ​ក្ដារ​ស្គី​លើផ្លូវ​លិច​ទឹក​ត្រឹម​ចង្កេះ​ដោយមាន​រថយន្ត បើក​ទាញ​រូបគេ​។​
​ ​
នៅក្នុង​ឃ្លី​ប​វីដេអូ​នោះ​មាន​សំឡេង​អ្នក​អត្ថាធិប្បាយ​ម្នាក់​ដែល​បាន​ត្អូញត្អែរ​ចំពោះ​ការ​ទឹក​ជន់​លិច​រាល់​ឆ្នាំ​នៅក្នុង​ទីក្រុង ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង ៨០០.០០០ នាក់​នេះ​។​
​ ​
យុវជន មូ​ហា​ម៉ាត់ ហ្វា​រី រ៉ា​ម៉ា​ដ​ហាន់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​អង្គារ ទី​១៨ ខែមិថុនា​ថា “​ពួកយើង​ចង់ឱ្យ​ប្រជាជនមាន​ការយល់ដឹង​ច្រើនជាង​មុន ហើយ សូមមេត្តា​កុំ​បោះចោល​សំរាម​ពាសវាល​ពាសកាល​”៕ ប្រែ​សម្រួលៈ​ខុម​