ជន​កំណាច​រំលោភ​រួច​សម្លាប់​កុមារី​អាយុ​ប្រាំ​ឆ្នាំ ត្រូវបាន​ចាប់បាន​ខ្លួន​

497

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​នគរបាល​ខេត្តព្រៃវែង​បាន​ប្រឹងប្រែង​ស្រាវជ្រាវ​ឈាន​មួយថ្ងៃ​រហូត​ឈានទៅ​ឃាត់ខ្លួន​បុរស ដែល​បាន​ចាប់រំលោភ​កុមារី​ម្នាក់​ក្នុង​ចេ​តី​យ៍​ទាំង​ថ្ងៃ​រួច​សម្លាប់​យក​សព​បោះចោល​ក្នុង​ស្រះ​ទឹក​។​ស្រះ​ទឹក​នោះ​នៅ​ខាងត្បូង ឈៀង​ខាងកើត​ក្នុង​វត្ត​សទ្ធា​ភូមិ​សទ្ធា ឃុំ​រំចេក​ស្រុក​ព្រះស្ដេច​។​ពលរដ្ឋ​បាន​ប្រទះឃើញ​សព​កាលពី​ម៉ោង ២​រសៀល​ថ្ងៃទី​១៧​ខែមេសា​។​ជននេះ​ក៏​ធ្លាប់បាន​ប្រព្រឹត្តិ​លើ​បងស្រី​ក្មេងរងគ្រោះ​ដែរ​តែ​បាន​ដោះស្រាយ​គ្នា​ក្រៅ ប្រព័ន្ធតុលាការ​។​

ជនសង្ស័យ​ឈ្មោះ ពេ​ជ ពិសី អាយុ​២៥​ឆ្នាំ​(រូបថតចាន់ថន)

​លោក ពៅ ជីវី ស្នងការរង​ខេត្តព្រៃវែង បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ពេ​ជ ពិសី អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ កើតហេតុ​ត្រូវបាន​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៨​ខែមេសា​នៅ​ចំណុច​ភូមិ​របស់ខ្លួន​។​ជនសង្ស័យ​នេះ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កុមារី​រងគ្រោះ​អាយុ​៥​ឆ្នាំ​នៅ​ភូមិ​សទ្ធា​ឃុំ​រំចេក​ស្រុក​ព្រះស្តេច​ក្នុង​ចេ​តី​យ៍​វត្ត​”​សន្ធោ​”​រួច​ច្របាច់ក​សម្លាប់​យក​សព​បោះចោល​ក្នុង​ស្រះ​ទឹក​ពិតប្រាកដ​មែន​។​មិនតែប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១៧​ជននេះ​ធ្លាប់បាន​ចាប់រំលោភ​បង​បង្កើត​របស់​ជនរងគ្រោះ​ម្ដង​រួចមកហើយ​ដែល​នាង​ទើប​អាយុ​១០​ឆ្នាំ​ប៉ុន្តែ​កាលណោះ​ជនសង្ស័យ​និង​គ្រួសារ​រងគ្រោះ​បាន​សម្រួល​គ្នា​មិន​ឲ្យ​សមត្ថកិច្ច​ដឹង ។​

​គួ​រម្លឹកថា កុមារី​រងគ្រោះ​មាន​ឪពុក​ឈ្មោះ ពុត ចាន់ អាយុ​៤៨​ឆ្នាំ​,​ម្តាយ​ឈ្មោះ រស់ ហេន​អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សទ្ធា​​ ឃុំ​រំចេក ស្រុក​ព្រះស្ដេច​។​

​ជនដៃដល់​បាន​រំលោភ​សម្លាប់​កុមារ​នៅ​ចំណុច​ក្នុង​ចេ​តី​យ៍ មាត់​ស្រះ​ទឹក​ខាងត្បូង ឈៀង​ខាងកើត​ក្នុង​វត្ត​សទ្ធា​ភូមិ​សទ្ធា ឃុំ​រំចេក កាលពី​ម៉ោង​២​រសៀល​ថ្ងៃទី​១៧​ខែមេសា​។​

​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​មន​

ចេតីយដែលជនជាឃាតករយកក្មេងស្រីទៅរំលោភ