ជន​ចាប់រំលោភ​២​នាក់ ដែល​បាន​រំលោភ​និង​សម្លាប់​ក្មេងស្រី ត្រូវបាន​កាត់ទោស​ប្រហារ​ជិវិត​

3085
ចែករម្លែក
  • 62
    Shares

អ្នកចាប់រំលោភក្មេងស្រីចំនួន២នាក់ ដែលបានវាយធ្វើបាបក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ដោយអារកហើយទុកចោលរហូតដល់ស្លាប់នោះ ត្រូវបានកាត់ទោសប្រហាជីវិតដោយព្យួរកនៅឥណ្ឌា។

អ្នកចាប់រំលោភទាំង២នាក់នេះ គឺម្នាក់ឈ្មោះIrfan Mewati អាយុ២០ឆ្នាំ និងឈ្មោះ Asif Mewati អាយុ២៤ឆ្នាំបានចាប់ពង្រត់ក្មេងស្រីនេះ នៅខាងក្រៅសាលារៀនរបស់នាង នៅទីក្រុងMandsaur នៅពេលនាង បានកំពុងរង់ចាំឪពុករបស់នាង។

ពួកគេបាននាំនាងទៅកន្លែងដែលកំណត់ទុក ជាទីដែលពួកគេបានចាប់រំលោភនាងនិងបានយកកាំបិតអារខ្លួនប្រាណរបស់នាង នៅមុនពេលអារករបស់នាង ហើយបានរត់ទៅបាត់។

ក្មេងស្រីនេះ ត្រូវបានសង្គ្រោះដោយពួកអ្នកស្រុក ដែលបានឃើញនិងយកនាងទៅពេទ្យ ដោយមានរបួសធ្ងន់ធ្ងរ។

ហ្វូងមនុស្ស បានស្រែកឱ្យមានការកាត់ទោសប្រហារជីវិតចំពោះពួកអ្នកចាប់រំលោភ បន្ទាប់ពីមានអំពើដ៏ឃោរឃៅនេះ នៅរដ្ឋMadhya Pradesh កាលពី២ខែកន្លងទៅ។

បុរសទាំង២នាក់នេះ ត្រូវបានកាត់ទោសឱ្យជាប់ទោសនៅតុលាការកាលពីថ្ងៃអង្គារទី២១សីហា ក្រោមច្បាប់ថ្មីដែលអនុញ្ញាតឱ្យប្រហារជីវិតចំពោះជនរំលោភក្មេងស្រី។

អំពើហិង្សាផ្លូវភេទ មានការកើនឡើងខ្លាំងនៅប្រទេសឥណ្ឌា ដោយមានករណីរំលោភជិត៤០.០០០ករណីត្រូវបានរាយការណ៍កាលពីឆ្នាំ២០១៦៕ដោយ៖សុខា/sn

Irfan Mewati (រូបកណ្តាល គ្របមុខ) និងAsif Mewati ត្រូវបាននាំខ្លួនដោយប៉ូលិសស្លៀកពាក់ជាស៊ីវិល