ជន​ចំណាកស្រុក​កម្ពុជា ៤ នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​តាក់ស៊ី​បុក​កុងតឺន័រ នៅពេល​ព្យាយាម​រត់​មក​ស្រុក​វិញ ក្រោយ​ថៃ​រឹតបន្តឹង​ច្បាប់​

1137
ចែករម្លែក

មនុស្ស ៥ នាក់ ក្នុងនោះ​អ្នកបើកបរ​ជនជាតិ​ថៃ​ម្នាក់ និង ជនជាតិ​កម្ពុជា​បួន​នាក់ ដែល​កំពុង​គេច​ចេញពី​ការពិន័យ​ធ្ងន់ធ្ងរ​ទាក់ទិន​ពលករ​បរទេស​ខុសច្បាប់ បាន​រងរបួស នៅពេល​រថយន្ត​ភី​ក​អាប់​ពួកគេ​បុក​រថយន្ត​កុងតឺន័រ ក្នុងស្រុក​ណុន ឌី​ន​ដែង ខេត្ត​បុរី​រ៉ាំ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៥ កក្កដា​។​

ការបុក​នេះ​កើតឡើង​នៅលើ​ផ្លូវ​ហាយវ៉េ​លេខ ៣៤៨ (​ស្រុក​ណុន​ឌី​ន​ដែង​-​តា​ប្រា​យ៉ា​) នៅ​ម្តុំ បាន​ថន​ចៅប៉ា នៃ​តំបន់​ឡាំ​ណា​ង​រ៉ុង ក្នុង​ខេត្ត​បុរី​រ៉ាំ​ភាគ​និរតី នៅ​ម៉ោង​ប្រហែល ៨:៣០ នាទី​ព្រឹក​។

​ប៉ូលិស​បានឃើញ​រថយន្ត​ភី​ក​អាប់​ម៉ាក Toyota Vigo ខ្ទេចខ្ទី ចុះបញ្ជី​ក្នុង​ខេត្ត​ណា​ខន​ណាយ​ក់ ដោយ​បង្ខាំង​ផ្លូវ​មួយ​ទាំងមូល​។

មាន​មនុស្ស ៥ នាក់​រងរបួស​ក្នុង​រថយន្ត​តាក់ស៊ី​នោះ ដែល​ក្នុងនោះ​មាន​ថៃ​ម្នាក់​និង​កម្ពុជា ៤ នាក់ ហើយ​ខាង​កម្ពុ​ជាមាន​បុរស​ម្នាក់ ស្ត្រី​ពីរ​នាក់ និង​កុមារី​ម្នាក់​។

ជន​ចំណាកស្រុក​ទាំងនេះ​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​ណុន​ឌី​ង​ដែង និង បុរស​កម្ពុជា​ម្នាក់ ក្រោយមក​បាន​ផ្ទេរ​ទៅ​មន្ទីរពេទ្យ​ខេត្ត​បុរី​រ៉ាំ ដើម្បី​ព្យាបាល​របួស​ធ្ងន់ធ្ងរ​។

ប៉ូលិស​និយាយថា ជនកម្ពុជា​បាន​ជួល​រថយន្ត​ភី​ក​អាប់ និង អ្នកបើកបរ​ដើម្បី​ដឹក​ពួកគេ​ទៅ​ព្រំដែន​នៅ​ស្រុក​អារញ្ញ​ប្រាថេត​នៃ​ខេត្ត​ស្រះកែវ​។ ពួកគេ​បាន​កំពុង​វិលត្រឡប់​ទៅ​ស្រុកទេស​វិញ ក្រោម​ច្បាប់​ពលករ​បរទេស​ថ្មី​ដ៏​តឹងរ៉ឹង​ចំពោះ​ពលករ​បរទេស​ដែល​មិនបាន​ចុះបញ្ជី​។

អ្នកបើកបរ​បាត់បង់​ការគ្រប់គ្រង​រថយន្ត​ភី​ក​អាប់ ហើយ​បុក​រថយន្ត​កុងតឺន័រ​កង់ ១៨​។

​អ្នកបើកបរ​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ ហើយ​បាន​រត់គេច​ពី​កន្លែងកើតហេតុ ខណៈដែល​បុគ្គលិក​សង្គ្រោះ​កំពុង​ជួយ​ជនរងគ្រោះ​ផ្សេងទៀត​។ ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​បុរស​នេះ​៕ ​ដោយ ៖កញ្ញាដាលីស

ជនកម្ពុជា ៤ នាក់ និង​ថៃ​ម្នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​តាក់ស៊ី​បុក​កុងតឺន័រ