ជន​ឆបោក​រាប់សិប​នាក់​ត្រូវបាន​ចាប់បញ្ជូន​ពី​ហ្វី​ជី​មក​ចិន​

1233

77 telecom fraud suspects accused in over 50 cases involving $892,000 brought back to #China from #Fiji

Posted by People's Daily, China on Saturday, August 5, 2017
ចែករម្លែក

​ជ​នស​ង្ស​យ​ឆបោក​ជា​ជន​ជាតិចិន​៧៧​នាក់​ត្រូវបាន​ចាប់បញ្ជូន​ពី​ហ្វី​ជី មកកាន់​ប្រទេស​ចិន​ខណៈដែល​ចិន​កំពុង​តស៊ូ​ជម្នះ​នឹង​ការផ្ទុះ​​ឡើង​នៃ​ការ​ឆបោក​តាម​ទូរ​សព្ទ​-​អ៊ីនធឺណិត ដែលនាំអោយ​ជនរងគ្រោះ​បាត់បង់​ប្រាក់​រាប់លាន​យ័ន​,​នេះ​បើតាម​ការ​អោយដឹងពី​ប៉ូ​​លិ​ស​ចិន​កាលពី​ថ្ងៃអាទិត្យ​។​

​យន្តហោះ​ឈ្នួល​នៃ​ក្រុមហ៊ុន​ចិន​China Southern Airlines​បាន​ដឹក​ជន​ស​ង្ស​យ​ទាំង​៧៧​នាក់​ក្រោម​ការ​អមដំណើរ​ដោយ​ប៉ូលិស​​និង​បាន​ចុះចត​នៅ​ក្រុង​ចាង​ជុន នៃ​ខេត្ត​ជី​លីន កាលពី​ថ្ងៃ​សៅរ៍​។​

​បើតាម​ប៉ូលិស ជ​នស​ង្ស​យ​ទាំងនេះ បាន​ឆបោក​ប្រាក់​ប្រជាជន​ចិន​អស់​ប្រមាណ​៦​លាន​យ័ន​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ​បាន​រាយការណ៍​ថា​អាជ្ញាធរ​ចិន​បាន​និយាយថា ក្រុម​ឧក្រិដ្ឋ​ជាច្រើន​នៅ​តៃវ៉ាន់​ស្ថិតនៅ​ពីក្រោយ​នៃ​ករណី​​ឆបោក​ជាច្រើន និង​គេ​បាន​សង្កេតឃើញ​ករណីបែបនេះ​៥៩០.០០០​នៅ​ឆ្នាំ​២០១៥​។​ចិនដីគោក​ត្រូវបាន​ឆបោក​អស់ប្រាក់​ជាង​១០.០០០​លាន​យ័ន​ដោយ​ក្រុមបងធំ​តៃវ៉ាន់​តាមរយៈ​ការ​ឆបោក​តាម​ទូរ​សព្ទ​អ៊ីនធឺណិត​នេះ​ជា​រៀងរាល់ឆ្នាំ​។​

​កាលពី​សប្តាហ៍​មុន ឥណ្ឌូនេស៊ី​បាន​បញ្ជូន​ជន​ឆបោក​តាម​ប្រពន្ធ​អ៊ីនធឺណិត​នេះ​១៤៣​នាក់ រួមមាន​ជនជាតិ​ចិនតៃវ៉ាន់​២២​នាក់ ទៅ​កាន់​ទីក្រុង​ចិន​ពីរ តាម​សំណើរ​របស់​រដ្ឋាភិបាល​ចិន​។​

​កាលពី​ខែ​មុន តៃវ៉ាន់​បានធ្វើ​ការតវ៉ា​ការសំរេច​របស់​កម្ពុជា​ក្នុងការ​ចាប់បញ្ជូន​ជនសង្ស័យ​ឆបោក​តាម​អ៊ីនធឺណិត រួមមាន​ជន​តៃវ៉ាន់​៧នាក់ ទៅអោយ​ចិន​ដើម្បី​ស៊ើបអង្កេត​៕ដោយ៖វាសនា