ជន​ជាតិចិន​មួយក្រុម​បើករថយន្ត​ទៅបុក​រះ​ម៉ូតូ​និង​បន្ត​បុក​ចូល​ហាង​មួយកន្លែង​រង​ការខូចខាត​យ៉ាងដំណំ​

319
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ ៖ ជន​ជាតិចិន​មួយក្រុម​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​យ៉ាង​លឿន​ដូច​ហោះ​ដល់​ផ្លូវ​កោង កាច់ចង្កូត​មិនទាន់​បណ្ដោយ​ឲ្យ​បុក​ផ្លាក់​ប៉ាន​ណូ​ហាង បាក់​អស់​១​ដើម ម៉ូតូ​ចំនួន៣គ្រឿង​និង​បុក​ចូល​ហាង​ បណ្ដាល​ឲ្យ​បាក់​ទ្វារ​កញ្ចក់​អស់១​ផ្ទាំង. ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង ៤០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី៥ ខែកុម្ភៈ​ ឆ្នាំ២០១៩ ត្រង់ចំណុច​គល់ស្ពាន​ឥន្ធនូ ស្ថិតនៅក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​​ជន​ជាតិចិន​មួយក្រុម​នោះ​មាន​ប្រុស២នាក់ ស្រី​២នាក់ ​មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នោះឡើយ។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​បានឃើញ​រថយន្ត ម៉ាក​FORTUNER​ពណ៌​ខ្មៅ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR. 0920 បើកបរ​ដោយ​ជនជាតិ​ចិន​ប្រុស ២​ស្រី​២ តាម​បណ្ដោយ​ផ្លូវ សបិត ទិសដៅ​ពី​ជើង​មក​ត្បូង​យ៉ាង​លឿន​ដូច​ហោះ​។ មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅបុក​ផ្លាក់​ប៉ាន់​ណូ​ហាង​បាក់​អស់​១​ដើម បន្តទៅ​ម៉ូតូ​៣​គ្រឿង រួមមាន​ម៉ាក ហ្វី​ណូ ឌូ​ក​កា​ធី​ធន់​តូច​មួយគ្រឿង និង​ម៉ូតូ​អាគុយ​មួយគ្រឿង​ទៀត សុទ្ធតែ​អត់​ស្លាក លេខ​ទាំងអស់​ដែល​ចត​នៅ​ចិញ្ចើមផ្លូវ​ បណ្តាល​ឲ្យ​ម៉ូតូ​នោះ​រង​ការខូចខាត​យ៉ាងដំណំ និង​បន្តទៅ​ទ្វារ​កញ្ចក់​ហាង យីហោ​(​បាក់​ធើរ ណៃ​ហ៏​)​បាក់​អស់ ១​ផ្ទាំង​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នកណា​រងរបួស​នោះទេ។ ចំណែកឯអ្នកបើកបរ​និង​អ្នករួមដំណើរ​រងរបួស​បន្តិចបន្តួច​ហើយ ក៏​បាន​ចាក​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។ ​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើ​រតែ​ទាំងស្រុង​។​

​ក្រោយពី​កើតហេតុ​មាន​ដំណាំង ខាង​ភាគី​បង្ក​បានមក​ដល់​ហើយ​សមត្ថ​កិច្ច​មូលដ្ឋាន​ឲ្យ​ភាគី​ទាំងសង្ខាង​ចរចា​គ្នា​សម្របសម្រួល​ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែ​ការចរចា​មិនត្រូវ​គ្នា​សមត្ថកិច្ ​ក៏បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរ​ណ៍​ក្រុង​មក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ ទៅ​រក្សាទុក​នៅ​ចរាចរ​ណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ថ្ងៃក្រោយ​៕​B/

#