ជន​ជាតិចិន​លក់ទំនិញ​ពុំមាន​ច្បាប់​ត្រឹមត្រូវ ត្រូវ​អាជ្ញាធរ​ខណ្ឌដូនពេញ បិទ​អាជីវកម្ម​

461
ចែករម្លែក

ដោយ​: ឆាយា​នាថ​
​ភ្នំពេញ​:
លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា វេលា​ម៉ោង​៩​ព្រឹក បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ត្រួតពិនិត្យ​ផលិតផល​ទំនិញ​មួយកន្លែង មាន​ទីតាំង​ផ្ទះ​លេខ​៨៨ បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដោយ​ម្ចាស់​អាជីវកម្ម​ជា​ជន​ជាតិចិន បាន​នាំយក​ទំនិញ​ជា​កញ្ចប់​ធំៗ និង​ទឹក​ប៊ីដុង​មួយចំនួន យកមក​ប្រក​ម​អាជីវកម្ម ដោយ​ពុំមាន​ច្បាប់​ត្រឹមត្រូវ​។​

​របាយការណ៍​ពី​អាជ្ញាធរ​ខណ្ឌដូនពេញ​ទទួលបាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រុមការងារ​បាន​ពិនិត្យឃើញថា​៖
១-​ម្ចាស់​អាជីវកម្ម​បាន​ស​ហ​ការ​យ៉ាង​ល្អ​និង​កំពុង​រុះរើ​ស្លាក​អាជីវកម្ម​របស់ខ្លួន ដែល​ក្រុមការងារ​បាន​ណែនាំ​កាលពី​ម្សិលមិញ​។​
២-​អាជ្ញាធរ​បានសម្រេច​បិទ​អាជីវកម្ម​នេះ​ទាំងស្រុង​ដោយ​មូលហេតុ​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។​
៣-​ក្រោយ​ពិនិត្យ​លើ​សំណាក​ចំនួន​៧​មុខ​លើ​ទំនិញ​ចំនួន​១៨​មុខ ឃើញថា​ពុំមាន​សារធាតុ​គីមី ឬ​សារធាតុ​ញៀន នោះទេ​។ ទំនិញ​នៅសល់​ចំនួន​១១​មុខ​ទៀត ត្រូវបញ្ជូន​ទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍​ធំ ក្នុងករណី​ពិនិត្យ​ទៅ​ឃើញថា​ទំនិញ​ទាំង​១១ មុខ នោះ​មាន​ភាពមិនប្រក្រតី ម្ចាស់​ទំនិញ​ត្រូវប្រគល់​ទំនិញ​ទាំង​នោះមក​ស្ថាប័ន​មាន​សមត្ថកិច្ច​ដោយ​ឥត​លក្ខខណ្ឌ​និង​ត្រូវ​ទទួលទោស​ចំពោះមុខ​ច្បាប់​។​
៤-​ចំពោះ​លទ្ធផល​ទំនិញ​ទាំង​១១​មុខ​នឹង​បង្ហាញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ក្នុងករណី​ប្រសិនបើ​គ្មាន​បញ្ហា​នោះទេ អាជ្ញាធរ​នឹង​ប្រគល់​សម្ភារៈ​ទាំងនោះ​ជូន​ម្ចាស់​ទំនិញ​វិញ​ទាំងអស់​៕ ល​