ជន​ជាតិចិន​ស្រវឹងស្រា​ជោកជាំ​បើក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​

419
ចែករម្លែក

​ដោយ : គ្រី សម្បត្តិ​/​ភ្នំពេញ ៖ ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាន​រង​ការខូចខាត ដោយសារ​បុរស​ជនជាតិ​ចិន​ស្រវឹងស្រា​បើក​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ចំណុច​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា បៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ឡិច​សុ​ី​ស RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ – 0850 បើកបរ​ពី​ជើង​ទៅ​ត្បូង​រេ​ពេញ​ផ្លូវ ដោយ​វ៉ា​ជែង​រថយន្ត​ជាច្រើន​គ្រឿង ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​តែម្តង បណ្តាលអោយ​រថយន្តរ​ង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ហើយ​អ្នកបើកបរ​ជា​ជនជាតិ​ចិន​បាន​រងរបួស ។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី ចំណែក​ជនជាតិ​ចិនរ​ងរ​បួស​សមត្ថកិច្ច​អនុញ្ញាតិ​អោយដឹង​ទៅ​ព្យាបាល​របួស​សិន​៕​