ជន​ជាតិចិន​ស្រវឹងស្រា បើករថយន្ត​បុក​ក្ប​ល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ

442
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ​៖ បុរស​ជនជាតិ​ចិន ២​នាក់​ស្រវឹងស្រា បាន​បើករថយន្ត​លឿន​ដូច ហោះ​មិន​ប្រ​យ​ត្ន័​ជ្រុល​ទៅបុក​ក្ប​ល​នាគ​ពុះ​ចែក​ទ្រូង ផ្លូវ​រង​កា​ខូចខាត​បន្តិច ។ កាលពី​វេលា​ម៉ោង ១​យប់ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ ចំណុច​ស្តុ​ប​ក្តាន់​ពីរ តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​២​នាក់​ទាំង អ្នកបើកបរ​និង​អ្នករួមដំណើរ​បាន​បើករថយន្ត​លុច​ស៊ី​ស RX300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ២P-០៤៣២ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ទិសដៅ​ពី​កើ​តទៅ​លិច បោះពួយ​ក​យ៉ាង​លឿន​ដូច​ហោះ ខណៈ​មកដល់​ចំណុច​កើត​ហេតុ​​ខាងលើ បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​ក្បាល​នាគ ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​រង​ការខូចខាត​បន្តិច ចំណែក​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​ទៅលែង​រួច​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ ចុះវាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោករាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​នៅពេល​ក្រោយ ៕​B/