ជន​ដែល​ល្បី​ទាំង​រឿង​ល្អ​និង​អាក្រក់​លើ​ហ្វេ​ស​ប៊ុ​កមក​ចាប់​ដៃគូ​ធ្វើ​ជំនួយ​ជាមួយ​តារា​ស៊ិ​ស៊ី​ម្នាក់​វិញ​

319
ចែករម្លែក

​ភ្នំពេញៈ លោក កក្កដា សុ​ភ័​ណ្ឌ ដែលជា​ជន​ល្បី​ទាំង​រឿង​ល្អ​និង​រឿង​អាក្រក់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយរយៈ​នេះ បានមក​ចាប់​ដៃគូ​រកស៊ី​មួយ​លើ​មុខ​ជំនួញ​លក់​ផលិតផល​អន​ឡាយ​ជាមួយ​តារា​សិច​ស៊ី​ម្នាក់​គឺ កញ្ញា ណា​តា​យ៉ា ។​

​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​លោក កក្កដា សុ​ភ័​ណ្ឌ ដែល​បុគ្គល​ល្បី​រឿង​ជួយ​សង្គម និង​ផ្ទុះ​រឿង​រង​ការរិះគន់​ពី មហាជន​ពេល​ជា​ព្រះសង្ឃ​លេង​សម្តែង​ថត​ឈុត​ស្លាប់​ហើយ​ក្រោយមក​មានរឿង​អាស្រូវ​ជាមួយ​អ្នករកស៊ី​បើកហាង លក់​សម្លៀកបំពាក់​លើក​នេះ នៅ​សុខៗ​ក៏បាន​សម្រេចចិត្ត​មក​ធ្វើ​តំណាង​ចែកចាយ​ដ៏​ធំ​សម្រាប់​ផលិតផល សុខភាព កូ​ឡា​ជេន (Collagen) នាំចូល​ផ្ទា​ល់ពី​ប្រទេស ជប៉ុន របស់​តារា​សិច​ស៊ី​ល្បី ណា​តា​យ៉ា ទៅវិញ​។​

​លោក កក្កដា សុ​ភ័​ណ្ឌ ដែលជា​អតីត​សង្ឃ​ល្បីឈ្មោះ​មាន​សកម្មភាព​ជួយ​អ្នកក្រីក្រ​និង​សង្គម​ហើយ​ជាពិសេស​ផ្ទុះ រឿង​ចុងក្រោយ​កាលពី​ប៉ុន្មាន​ខែ​មុន រឿង​ចាប់​ដៃគូ​រកស៊ី​លើក​មុន​បរាជ័យ​រហូត​មានទំនាស់​ហែក​ហូរ​គ្នា​ឥឡូវនេះ​បែរ ជា​ងាក​មក​សហការ​កញ្ញា ណា​តា​យ៉ា តារា​សម្តែង​ល្បី​ក្នុង​រឿង​ភាគ​ជាច្រើន​របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក បន្ទាប់ពី លោក កក្កដា សុ​ភ័​ណ្ឌ បាន​ប្រើប្រាស់​ផលិតផល​របស់​នាង​មាន​ប្រសិទ្ធិភាព​លើ​បញ្ហា​ក្រពះ​ពោះវៀន​រួចមក​ក៏​សម្រេច ចិត្ត​រកស៊ី​មុខ​របប​នេះដែរ​។​

​កញ្ញា ណា​តា​យ៉ា បានបញ្ជាក់​ដល់​រស្មី​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ​ទី​១៣ ខែតុលា ឆ្នាំ​២០១៩​ថា នាង​ពិតជា​សប្ប​យ ចិត្ត​ដែល​លោក កក្កដា សុ​ភ័​ណ្ឌ បាន​ជឿជាក់​លើ​ផលិតផល​របស់​នាង ហើយ​ជាពិសេស​សម្រេចចិត្ត​បោះទុន ក្នុងការ​ក្លាយខ្លួនជា​តំណាង​ចែកចាយ​លក់​បន្ត​នូវ​របស់​នាង​ចាប់ពីពេលនេះ​តទៅ​។ សម្រាប់​នាង​ជា​អ្នករកស៊ី​ម្នាក់ គ្មាន​ការគិត​ច្រើន ឬ បញ្ហា​សង្ស័យ​អ្វី​លើ​លោក កក្កដា សុ​ភ័​ណ្ឌ បើទោះបីជា​លោក​ធ្លាប់​រឿង​អតីតកាល​បែបណា ហើយ​សំខាន់​នោះ​គឺ លោក កក្កដា សុ​ភ័​ណ្ឌ បាន​ជឿជាក់​លើ​នាង​ហើយ​គឺ​មានតែ​រកស៊ី​ជាមួយគ្នា​ទៅមុខ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ផងដែរ​ថា កញ្ញា តា​ណា​យ៉ា ដែលជា​តារា​ទីផ្សារ​សិល្បៈ​ទាំង​ក្នុង​វិស័យ​ម៉ូ​ដែល និង សម្តែង​កំពុងតែ​រកស៊ី មុខ​អន​ឡាយ​លក់​ផលិតផល​ថែរក្សា​សម្រស់​របស់​នាង​កាន់តែ​រីកចម្រើន និង​ជា​ថៅកែ​ស្រី​ជោគជ័យ​ទាំង​វ័យក្មេង ម្នាក់​ផងដែរ​។ ផលិតផល​របស់​នាង​នោះ ក៏បាន​នាំឱ្យ​នាង​មាន​រូប​សម្រស់​កាន់តែ​ស្អាត​ខ្លាំង​ឡើង​ខុសប្លែក​ពី​ជំនាន់ កាល​មិនទាន់​ប្រឡូក​ក្នុង​សិល្បៈ​។​

​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ កញ្ញា ណា​តា​យ៉ា បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​នាំចូល Inner Mois Collagen Plus ជា​ផលិតផល​ប្រទេស​ជប៉ុន ដោយ​នាង​បានធ្វើការ​បោះទុន​អស់​ប្រមាណ​៥​ម៉ឺន​ដុល្លារ​ដើម្បី​អាច​នាំយក​ផលិត ផល​នេះ​លក់​ចូល​ទីផ្សារ​ស្រុក​ខ្មែរ​បាន​៕ ដោយៈ បូ​រិ​ន​