ជន​ន្តោ​ប្រវេសន៍​វៀតណាម​ខុសច្បាប់​១០​នាក់ ត្រូវបាន​រកឃើញ​លាក់​ខ្លួន​ក្នុង​រថយន្ត​ដឹកទំនិញ​មួយ​នៅ​ព្រំដែន​បារាំង​-​អង់គ្លេស​

719

​ជន​ន្តោ​ប្រវេសន៍​វៀតណាម​ខុសច្បាប់​ចំនួន​១០​នាក់​ត្រូវបាន​រកឃើញ​លាក់​ខ្លួន​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ដឹកទំនិញ​មួយ​នៅ​កន្លែង​ត្រួតពិនិត្យ​ផ្លូវធំ​ព្រំដែន បន្ទាប់ពី​រថយន្ត​ធំ​នេះ បាន​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ចំនួន​២​។​

​ក្រុម​ជន​ន្តោ​ប្រវេសន៍​វៀតណាម​នេះ ត្រូវបាន​រកឃើញ​លាក់ខ្លួន​ក្នុង​កន្លែង​តូចចង្អៀត​ដោយមាន​ឡាំង​ដាក់​ទំនិញ​
​ជាច្រើន​នៅ​ផ្នែក​ខាងក្រោយ​នៃ​យន្ត​ធំ​HGV​នេះ បន្ទាប់ពី​អ្នកបើករថយន្ត​នេះ បាន​ឈប់​រថយន្ត​ដើម្បី​ឈប់សម្រាក​បន្តិច ហើយ​បានឮ​សំឡេង​សូរ​ក្តូ​ង​ក្តាំង​ចេញពី​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​នោះ​។​

​អ្នកបើករថយន្ត​នេះ​មានការ​ភ្លាក់​ផ្អើល​ជាខ្លាំង​។ បុរស​១០​នាក់ ត្រូវបាន​ទាញ​ចេញពី​ផ្នែក​ក្រោយ​នៃ​រថយន្ត​នោះ ទោះបីជា​គាត់​បានធ្វើការ​ពិនិត្យមើល​ច្បាស់​អស់ហើយ​ក្តី នៅពេល​ដែលមាន​មនុស្ស​លាក់ខ្លួន ត្រូវបាន​រកឃើញ​ក្នុងអំឡុងពេល​មានការ​ពិនិត្យមើល នៅពេល​មុននេះ នៅ​ប្រទេស​បារាំង​។​

​លោក​ប៉េ​ត្រូ អ្នកបើករថយន្ត​នេះ បាន​ហៅ​ប៉ូលិស​ភ្លាមៗ​ដែល​បានមក​ធ្វើការ​ស៊ើបអង្កេត​។​
​វីដេអូ​ដែល​ថត​បាន​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​ប៊ី​ខុន​ស្វៀ​ល (Beaconsfield) ប្រទេស​អង់គ្លេស បានបង្ហាញ​បុរស​វៀតណាម​ទាំងនេះ​លាក់ខ្លួន​តាម​ប្រឡោះ​តូចៗ​នៅ​ផ្នែក​ខាងលើ​នៃ​ឡាំង​ធំៗ​ដាក់​ទំនិញ​ក្នុង​រថយន្ត​នោះ ។ ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​ពួកគេ​។​

​អ្នកបើករថយន្ត​នេះ បាន​និយាយថា “​ខ្ញុំ​បើករថយន្ត​ពី​ប្រទេស​អាល្លឺម៉ង់​ជាមួយនឹង​ទំនិញ​ទាំងនេះ នៅពេល​ខ្ញុំ​បើក​ទៅកាន់​ទីក្រុង​កាឡា​អ៊ី​ស ប្រទេស​បារាំង​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ដូច​មាន​សំឡេង​អ្វីមួយ​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​។ មានការ​ត្រួតពិនិត្យ​ដោយ​មន្ត្រីប៉ូលិស​នៅតាម​ផ្លូវ​ឆ្លងកាត់​ព្រំដែន​នៅ​ខាង​ទឹកដី​បារាំង ហើយ ខ្ញុំ​បាន​ទៅដល់​ទឹកដី​ខាង​អង់គ្លេស​”៕ ដោយ៖ សុខា

​ជន​ន្តោ​ប្រវេសន៍​វៀតណាម​ខុសច្បាប់​១០​នាក់ ត្រូវបាន​រកឃើញ​លាក់​ខ្លួន​ក្នុង​រថយន្ត​ដឹកទំនិញ​មួយ​នៅ​ព្រំដែន​បារាំង​-​អង់គ្លេស