ជន​បរ​សទេស​២​ក្រុម​បើកឆាក​ប្រយុទ្ធ ព្រោះ​រឿង​ស្នេហា ផ្អើល​ក្រុងព្រះសីហនុ

1162
ចែករម្លែក

ដោយ​: ឫទ្ធិ​ស័ក្តិ / ភ្នំពេញ​: ជម្លោះ​ស្នេហា​បានធ្វើ​ឲ្យ​បុរស​ជនជាតិ​ចិន លើក​បក្ខពួក​មួយក្រុម​ប្រមាណ​ជាង​២០​នាក់ ទៅ​ព្រួត​វ៉ៃ​បុរស​ជា​ជនបរទេស​ជនជាតិ​ចិន រុស្ស៊ី និង​បេឡា​រ៉ូ​ស របួសធ្ងន់ និង​ស្រាល​ចំនួន​០៧​នាក់​។ ជនរងគ្រោះ​ទាំង​៧​នាក់ គឺជា​មិត្ត​ភ័ក្តិ​នឹង​ស្ត្រីជន​ជាតិចិន ដែលជា​ស្រី​ស្នេហ៍​របស់​ក្រុម​ជនសង្ស័យ​។ បន្ទាប់ពី​បាន​ព្រួត​គ្នា​វ៉ៃ​ទៅលើ​ជនរងគ្រោះ ក្រុម​ជនសង្ស័យ​បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់​។ ហេតុ​ករ​ណ៍​នេះ បានកើត​ឡើង​នៅ​យប់ នៅក្នុង​សណ្ឋាគារ J.R ស្ថិតនៅ​ក្រុម​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោងជាង ២​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុម​ជា​ជនជាតិ​ចិន​មាន​គ្នា​ប្រមាណ​ជាង​២០​នាក់ បាននាំគ្នា​ព្រួត​វ៉ៃ និង​ចាក់ទៅលើ​ជនបរទេស​មួយក្រុម​ទៀត ដែលមាន​គ្នា​ចំនួន​០៧​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន ជនជាតិ​រុស្សី និង​ជនជាតិ​បេឡា​រ៉ូ​ស បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង​ដោយសារតែ មាន​ស្ត្រីជន​ជាតិចិន​ម្នាក់​ឈ្មោះ XIA WEI XI អាយុ​១៩​ឆ្នាំ បាន​សុំ​មិត្ត​ប្រុស​របស់គេ​ឈ្មោះ XIA MING អាយុ​៣០​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ J.R បែក​គ្នា បន្ទាប់មក​នារី​ជនជាតិ​ចិន​នោះបាន​នាំ​បងស្រី និង​មិត្តភក្តិរ​វ​ស់​ខ្លួន​មាន​គ្នា​ចំនួន ០៧​នាក់ ក្នុងនោះ​មាន ជនជាតិ​ស​រុស្ស៊ី ចំនួន​០២​នាក់ ជនជាតិ​បេឡា​រ៉ូ​ស​ចំនួន​០១​នាក់ និង​ជនជាតិ​ចិន​ចំនួន​០៤​នាក់ ទៅយក​ឥ​វ៉ាន់​នៅ​សណ្ឋាគារ J.R នៅ​ដែល​ពេលទៅដល់ មិត្ត​ប្រុស​របស់​ស្ត្រីជន​ជាតិចិន​រូបនោះ បាននាំគ្នា​មក​ព្រួត​វ៉ៃ​ទៅលើ​ក្រុម​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ០១​នាក់ ជា​ជនជាតិ​បេឡា​រ៉ូ​ស និង​០៦​នាក់​ទៀត​រងរបួស​ស្រាល​។ ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ បាន​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ កាលពី​ព្រលប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨៕ ល​

#