ជន​ប៉ាឡេ​ស្ទីន​៧​នាក់ ត្រូវបាន​សម្លាប់ នៅពេល​ការប៉ះទង្គិច​ជាថ្មី​បាន​កើតឡើង​នៅតាម​ព្រំដែន​ហ្គា​ហ្សា​

961
ចែករម្លែក

​កងទ័ព​អ៊ីស្រាអែល​បានសម្លាប់​ជន​ប៉ាឡេ​ស្ទីន​៧​នាក់​ខណៈ​ដែល​មនុស្ស​រាប់ពាន់​នាក់​បាន​ធ្វើបា​តុក​ម្ម​និង​ការប៉ះទង្គិ​ច​គ្នា​បាន​ផ្ទុះឡើង​តាម​បណ្តោយ​ព្រំដែន​ហ្គា​ហ្សា​កាល​​ពី​ថ្ងៃ​សុក្រ​ទី​៦​មេសា​គឺ​មួយ​សប្តាហ៍​បន្ទាប់​ពី​បាតុកម្ម​ដ៏​ធំ​មួយ​បាន​នាំឱ្យ​មាន​អំពើហឹង្សា​និង​ជា​ថ្ងៃ​បង្ហូរឈាម​បំផុត​ចាប់តាំងពី​សង្គ្រាម​ឆ្នាំ​២០១៤ មក​។​

​ក្រសួង​សុខាភិបាល​ហ្គា​ហ្សាក៏​បាន​រាយការ​ណ៍ផងដែ​រ​ថា​ជនជាតិ​ប៉ាឡេ​ស្ទីន​៤០៨​នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ អ្នកស្លាប់​ទាំងនេះ រួមបញ្ចូល​ទាំង​ក្មេង​ម្នាក់ ​អាយុ​១៦​ឆ្នាំ ផងដែរ​។​

​ក្រុម​អ្នកសារព័ត៌មាន​ជនជាតិ​ប៉ាឡេ​ស្ទីន​បាន​និយាយថា​យ៉ាងហោច​ណាស់​មាន​អ្នក​កាសែត​៦ នាក់​ត្រូវបាន​បាញ់​និង​រងរបួស​។

​អ្នកនាំពាក្យ​កងទ័ព​អ៊ីស្រាអែល​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ចំពោះ​សេចក្តី​ថ្លែងការណ៍​នោះទេ​។​

​ក្រុម​ជនជាតិ​ប៉ាឡេ​ស្ទីន​បាន​ដុត​សំបក​កង់​និង​ចោល​ដុំថ្ម​រំលង​លើ​របង​ព្រំដែន ទៅលើ​ទាហាន​អ៊ីស្រាអែល ដែល​បាន​ឆ្លើយតប​វិញ ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​បាញ់​គ្រាប់​ពិត​។​

​អ៊ីស្រាអែល​បាន​និយាយថា​មាន​ការប៉ុនប៉ង​វាយ​ទម្លុះ​របង​ការពារ​នេះ​ផងដែរ​។​

​ក្រុមអ្នកតវ៉ា​រាប់ពាន់នាក់​ដែល​អ៊ី​ស្រា​អ៊ែល​បាន​ប៉ាន់ប្រមាណ​ថា​មាន​មនុស្ស​ចំនួន​២០.០០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីតាំង​ជាច្រើន​នៅ​ជិត​ព្រំដែន​ភាគ​​ខាងកើត​នៃ​ទីក្រុង​ខាន យូ​នី​ស (Khan Yunis) នៅ​ភាគខាងត្បូង​នៃ​តំបន់​ប៉ាឡេ​ស្ទី​ននិង នៅ​ភាគ​ខាងកើត​ទីក្រុង​ហ្គា​ហ្សា និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​។​

​ទោះជា​យ៉ាងណា ចំនួន​បាតុករ​មាន​ចំនួន​តិច​ជាង​កាលពី​សប្ដាហ៍​មុន នៅពេល​បាតុករ​រាប់​ម៉ឺន​នាក់​ធ្វើ​បាន​តុ​កម្ម​ដែល​បាន​នាំឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា ដែល​នៅក្នុង​នោះ​​កងកម្លាំង​អ៊ីស្រាអែល​បានសម្លាប់​ជនជាតិ​ប៉ាឡេ​ស្ទីន​១៩​នាក់​កាលពី​ថ្ងៃទី​៣០ ខែ​មីនា​។​

​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​នៅ​តំបន់​ហ្គា​ហ្សា លោក Yahya Sinwar បាន​សាទរ​ចំពោះ​ការតវ៉ា​នេះ​និង​បាន​ថ្កោលទោស​ចំពោះ​ការហ៊ុមព័ទ្ធ​របស់​អ៊ីស្រាអែល​លើ​តំបន់​​ហ្គា​ហ្សា​ស្ទ្រីប​នេះ​។​

​លោក​បាន​និយាយ​ទៅកាន់​ក្រុមអ្នកតវ៉ា​នៅ​ភាគ​ខាងកើត​ទីក្រុង​ខាន យូ​នី​ស​ថា “​ពួកគេ​បាន​និយាយ​ថា​តំបន់​ហ្គា​ហ្សា​នឹង​បោះបង់​ចោល​គោលការណ៍​របស់​ខ្លួន គឺ​​គម្រោង​នៃ​ការរំដោះ​និង​ក្តី​សុ​បិ​ន្ត​នៃ​ការវិលត្រឡប់ ប្រសិន​បើ​ពួកគេ មិន​មាន​កម្លាំង​គ្រប់គ្រាន់​ប៉ុន្តែ ប្រជាជន​នៅ​តំបន់​ហ្គា​ហ្សា ចេញ​មក​តវ៉ា នៅថ្ងៃនេះ​” ។​

​លោក​បាន​និយាយ​សំដៅ​ទៅលើ​ការអំពាវនាវ​របស់​ជ​ន​ភៀសខ្លួន​ប៉ាឡេ​ស្ទីន​ដែល​អាច​វិល​ត្រឡប់​ទៅ​ដែនដី​ដែល​ពួកគេ​បាន​ភៀសខ្លួន​ចេញ​ឬ​ត្រូវ​គេ​បណ្តេញចេញ​​ពីអ្វី​ដែល​ឥឡូវនេះ​គឺជា​ទឹកដី​របស់​អ៊ីស្រាអែល​។​

​លោក បាន​និយាយថា​ប្រជាជន​ហ្គា​ហ្សា​នឹង “​វាយ​បំបែក​ព្រំដែន​និង​ត្រឡប់​ទៅ​ដែនដី​របស់​យើង ហើយ​សូត្រធម៌​បួងសួង​នៅ​ទីក្រុង​យេ​រូ​សា​ឡឹម “៕​ដោយ​៖​សុខា​/SN