ជន​ប៉ា​ឡេ​ស្ទី​ន​នៅ​ហ្គា​ហ្សា​៧​នាក់ រួមមាន​កូនក្មេង​២​នាក់ ស្លាប់​ដោយ​គ្រាប់កាំភ្លើង​អ៊ីស្រាអែល​នៅ​ព្រំដែន​

2889
ចែករម្លែក

ទាហានអ៊ីស្រាអែលបានសម្លាប់ជនប៉ាឡេស្ទីន៧នាក់ រួមមានកូនក្មេង២នាក់ និងបានបាញ់អោយរបួសរាប់សិបនាក់ទៀតនៅក្នុងថ្ងៃប៉ះទង្គិចសម្លាប់មនុស្សច្រើនបំផុតធៀបនឹងការប៉ះទង្គិចនានានៅប៉ុន្មានសប្តាហ៍មកនេះនៅពេលពួកមេដឹកនាំក្រុមហាម៉ាសនៅហ្គាហ្សាបានបង្កើនការតវ៉ាប្រឆាំងតាមបណ្តោយរបងព្រំដែនកាលពីថ្ងៃសុក្រទី២៨កញ្ញា។

ជនប៉ាឡេស្ទីនរាប់ពាន់នាក់បានជួបជុំនៅទីតាំង៥តាមរបងព្រំដែនតំបន់ហ្គាហ្សាជាមួយអ៊ីស្រាអែលក្នុងការឆ្លើយតបនឹងការអំពាវនាវរបស់ក្រុមជីលពលហាម៉ាសដែលបានត្រួតត្រាហ្គាហ្សាចាប់តាំងពីខ្លួនចូលកាន់កាប់វាពីអា​ជ្ញាធរប៉ាឡេស្ទីននៅឆ្នាំ២០០៧។

អ្នកស្លាប់២នាក់គឺជាកុមារអាយុ១២និង១៤ឆ្នាំ និងអ្នកស្លាប់ទាំងអស់បណ្តាលមកពីការត្រូវគ្រាប់កាំភ្លើង នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលហ្គាហ្សា។យ៉ាងតិចអ្នកតវ៉ាប្រឆាំង៩០នាក់ទៀតរងរបួស។

ក្រុមហាម៉ាសបានដឹកនាំការតវ៉ាប្រឆាំងតាមរបងព្រំដែនហ្គាហ្សារាល់ចុងសប្តាហ៍ចាប់តាំងពីខែមីនាមក តែកាន់តែបង្កើននៅប៉ុន្មានសប្តាហ៍មកនេះមកប្រែក្លាយវាជាការជួបជុំតវ៉ាស្ទើររាល់ថ្ងៃដើម្បីទាមទារអោយបញ្ចប់ការបិទខ្ទប់ពីអ៊ីស្រាអែលនិងអេហ្ស៊ីប ដែលត្រូវបានដាក់បន្ទាប់ពីក្រុមហាម៉ាសចូលកាន់កាប់ហ្គាហ្សាដោយហិង្សានៅឆ្នាំ២០០៧៕ដោយ៖វាសនា

នៅរបងព្រំដែន ពួកអ្នកប្រឆាំងតវ៉ាបានដុតសំបកកង់ឡាន ចោលដុំថ្មនិងគ្រឿងផ្ទុះសំដៅកងកម្លាំងការពារព្រំដែនអ៊ីស្រាអែល ជាហេតុនាំអោយទាហានអ៊ីស្រាអែលបាញ់ឧស្ម័នហៀរទឹកភ្នែកនិងគ្រាប់ពិតដាក់ពួកគេ