ជន​ពិការ​ជើង​ទាំង​២ នឹង​ឡើង​ភ្នំ​អេ​វឺ​រ៉េ​ស បន្ទាប់​ពី​បម្រាម​ឡើង​ភ្នំ​នេះ ត្រូវ​បាន​លុបចោល​

3498
ចែករម្លែក

​លោក Xia Boyu អ្នក​ឡើង​ភ្នំ​ជនជាតិ​ចិន ដែល​ពិការ​ជើង​ទាំង​២​ដោយសារ​កា​រងរបួស​និង​អាកាសធាតុ​ត្រជាក់​ខ្លាំងពេក​នៅលើ​ភ្នំ​អេ​វឺ​រ៉េ​ស (Everest) កាលពី​៤០​កន្លង​​ទៅនោះ សង្ឃឹមថា​នឹង​អាច​ឡើង​ដល់​កំពូល​ភ្នំ​នេះ បន្ទាប់​ពី​តុលាការ​កំពូល​របស់​ប្រទេស​នេ​ប៉ាល់ មិន​យល់​ស្រប​ទៅនឹង​បម្រាម​របស់​រដ្ឋាភិបាល ដែល​ហាម អ្នក​ឡើង​​ភ្នំ​ពិការភ្នែក​និង​ពិការ​ជើង មិន​ឱ្យ​ឡើង​ភ្នំ​ដ៏​ខ្ពស់​នេះ​។​

​លោក​Xia Boyu អាយុ ៦៩​ឆ្នាំនេះ គឺជា​ជន​ពិការ​ទីមួយ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឡើង​ភ្នំ​ដ៏​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នេះ បន្ទាប់​ពី​បម្រាម​នេះ ត្រូវបាន​លុប​​ចោល​។​

​លោក Xia Boyu បាន​និយាយថា វិធានការ​ដែល​បាន​ដាក់​ចេញ​កាលពី​ខែ​ធ្នូ ហើយ មាន​ការរិះគន់​ជាច្រើន​នោះ គឺជា “​ការរើសអើង​ប្រឆាំង​ជនពិការ​” ។​

​ការប៉ុនប៉ង​របស់លោក​Xia Boyu​ដើម្បី​ឡើង​ដល់​កំពូលភ្នំ កម្ពស់​៨.៨៤៨​ម៉ែត្រ​នេះ គឺជា​ការព្យាយាម​លើក​ទី​៥​របស់លោក​៕​ដោយ​៖​សុខា​/SN

​លោក Xia Boyu អ្នក​ឡើង​ភ្នំ​ជនជាតិ​ចិន​