ជន​មិន​ស្គាល់មុខ​បាញ់សម្លាប់​អ្នករត់​ម៉ូតូ​កង់​៣​ម្នាក់​នៅ​ខណ្ឌចំការមន​

1158
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​មាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់មុខ​បាន​បាញ់សម្លាប់​បុរស​ម្នាក់​ជា​អ្នករត់​ម៉ូតូ​កង់​៣​នៅក្បែរ​ស្តុ​ប​ចំការមន​បណ្តាល​ឲ្យ​ស្លាប់​នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​បុរស​ដែល​រង​ការបាញ់សម្លាប់​នេះ​ជា​អ្នករត់​ម៉ូតូ​កង់​៣ ឈ្មោះ លុ​ច្ស សារី​ម អាយុ​២៩​ឆ្នាំ ស្រុកកំណើត នៅ​ខេត្តព្រៃវែង​។​ចំណែក​ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​។ រីឯ​សាកសព​របស់​ជនរងគ្រោះ​បាន​យកទៅ​តម្កល់ទុក​នៅក្នុង​សាល​រក្សា​សាកសព​ក្នុង​មន្ទីរពិសោធន៍​លាង​ឈាម ក្បែរ​មន្ទីរពេទ្យ​កាល់ម៉ែត​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ធ្វើបុណ្យ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​កង់​៣​មាន​គ្នា​៣​នាក់ ធ្វើដំណើរ​ពី​ចាក់អង្រែ ត្រឡប់​ទៅ​ផ្សារ​ស៊ី​ធី​ម៉​ល ។​លុះ​មកដល់​ក្បែរ​ស្តុ​ប​ចំការមន​នៅ​ជិត​វត្ត​ថា​ន់​ស្រាប់​តែមាន​ជនដៃដល់​ជិះ​ម៉ូតូ​មក​ស្រែក​ឲ្យ​ជនរងគ្រោះ​ឈប់​។ ពេលនោះ​ក៏មាន​ជម្លោះ​ជាមួយគ្នា​មួយ​ប្រ៉ា​វ​។​បន្ទាប់មក​ជន​ដៃ​ក៏​ដល់​ដក​កាំភ្លើង​បាញ់​ពីក្រោយ​ស្លាប់​តែម្តង​។​

​សាក្សី​បាន​និយាយ​បន្ថែមថា ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ​តែម្នាក់ឯង​។​ក្រោយពី​បាញ់​ជនដៃដល់​បាន​ជិះ​គេចខ្លួនបាត់​តែម្តង​តាម​ការសន្និដ្ឋាន​អ្នក​ទាំងពីរ​អាច​មិនដែល​ស្គាល់គ្នា​ទេ​៕

​ជន​មិន​ស្គាល់មុខ​បាញ់សម្លាប់​អ្នករត់​ម៉ូតូ​កង់​៣​ម្នាក់​នៅ​ខណ្ឌចំការមន​(​រូប​៖​វ៉េបសាយ​)​