ជន​មិន​ស្គាល់មុខ​បំផ្ទុះ​ទូ​ម៉ាស៊ីន​ដក​លុយ​នៅ​ក្រុងកែប​

939
ចែករម្លែក

(​កែប​): ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​មិនទាន់​អាច​កំណត់​ពី​ចំនួន​ប៉ុន្មាន​នាក់ បាន​បំផ្ទុះ​ទូ​ម៉ាស៊ីន​ដក​លុយ​ស្វ័យប្រវត្តិ​របស់​ធនាគារ​ឯកជន ABA ដែល​ដាក់​បម្រើ​អតិថិជន នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ដេលី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣​អា ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប កាលពី​វេលា​ម៉ោង​ប្រហែល​៤​ទៀបភ្លឺ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ចាប់ពី​ក្រោយ​ហេតុការណ៍​កើតឡើង រហូតមកដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល មន្ត្រី​ជំនាញ​កំពុងបើក​ការតាមដាន​ស្រាវជ្រាវ ដោយ​មិនទាន់​កំណត់​អត្តសញ្ញាណ និង​ចំនួន​មនុស្ស​នៃ​ក្រុម​ជនសង្ស័យ​នៅឡើយ​។ ម្យ៉ាងទៀត ក្រៅពី​ការឆេះ​ខូច​ទាំងស្រុង​នូវ​ទូ​បន្ទប់​ម៉ាស៊ីន​ដក​លុយ​ស្វ័យប្រវត្តិ​នោះ ការបាត់បង់​ទំហំ​ប៉ុនណា​ក៏​មិនទាន់​ដឹង​នៅឡើយ​ដែរ​៕L ដោយ​: បូកគោ​