ជន​ម្នាក់​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​ពីបទ​ជួញដូរ​នូវ​សារធាតុ​ញៀន​

786
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​ម៉ោង​៤​និង​៣០​នាទី រសៀល​ថ្ងៃទី​២៣​ខែ សីហា​ឆ្នាំ​២០១៨ ផ្នែក​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​សហកា​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដំ​ដែក អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៣៥​ចុះ​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៨ របស់​ចៅក្រម​ស៊ើប​សូរ លឹម សុគន្ធា​រ៉ា លើ​ជន​ម្នាក់​ដែល​បាន​រត់គេចខ្លួន​ក្រោយពី​ជួញដូរ​នូវ​សា​រធ​តុ​ញឿ​ន​។​

​លោក​វរៈ​សេនី​យ៍​ឯក ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូត្រ​និគម បាន​បញ្ជក់​ថា ជនសង្ស័យ​ឈ្មោះ ចេក ស្មី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​បាន​ប្រ​ព្រិ​ទ្ធ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​២២/០៤/២០១៨​នៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​លោក​បន្តថា ជន​ដែល​ត្រូវ​ចោទ​ខាង​អធិការ​ស្រុក​សូទ្រនិគម បានប្រគល់​ខ្លួន​ឲ្យ​ទៅ​ការិយាល័យ​គ្រឿងញៀន​ខេត្តសៀមរាប​រួចហើយ​ដែរ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​៕ ល​