ជន​ម្នាក់​សម្លាប់​សត្វព្រៃ​បួន​ក្បាល​នៅ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត នឹង​បញ្ជូន​ទៅកាន់​តុលាការ​

1452
ចែករម្លែក

​ដោយ :​ភ្នំ​ស្វាយ​- អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ :​ដោយ​អនុវត្ត​ទៅតាម​នីតិវិធី​មន្ត្រី​ជំនាញ​បាន​អះអាង ថា​នៅ​ថ្ងៃស្អែក​ទី​៧​ខែឧសភា​មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នឹង​កសាង​សំណុំរឿង​ជនល្មើស​ម្នាក់​ក្នង​ចំណោម​បីនាក់​ទៅកាន់​តុលាការ​ដើម្បី​វិនិច្ឆ័យ​ទៅតាម​ច្បាប់​។​ពួកគេ​បាន​បាញ់សម្លាប់​សត្វ​ឈ្លូស​បី​ក្បាល​,​ជ្រូកព្រៃ​មួយ​ក្បាល​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​យប់​ថ្ងៃទី​៥​និង​រលង​អធ្រាត្រ​ចូល​ថ្ងៃទី​៦​ខែឧសភា​។​

បញ្ជូនទៅ​ឃុំខ្លួន​ជនល្មើស​ម្នាក់​ក្នង​ចំណោម​៣​នាក់ បាញ់សម្លាប់​សត្វ​ឈ្លូស​៣​ក្បាល ,​ជ្រូកព្រៃ​១​ក្បាល​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត (​រូប​:​ភ្នំ​ស្វាយ​-​អូរ​ស្មាច់​)​

ព្រះ​តេជគុណ​ប៊ុន​សា​លួត​ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ប្រធាន​សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខ​វ័​ន្ត ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៦​ខែឧសភា​ថាស​ង្ឃ​រុក្ខ​វ័​ន្ត​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ជាថ្មីទៀត​ហើយពី​អ្នក​ប្រមាញ់​​សត្វព្រៃ​គ្មាន​មេត្តា​។​កាលពី​ថ្ងៃអាទិត្យ​ម៉ោង​៣​និង​៤៨​នាទី​ទៀបភ្លឺ​ចូល​ថ្ងៃទី​៦​ខែឧសភា​ព្រះសង្ឃ​ជាមួយនិង​ទាហាន​បាន​បង្ក្រាប​បទល្មើស​ជាក់ស្ដែង​បាន​ឃាត់​ជនល្មើស​ម្នាក់​ឈ្មោះ ដុំ ឈិ​ត ភេទ​ប្រុស​អាយុ ៣៣ ឆ្នាំ រសនៅ​ភូមិ​ឈូក​មាស​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ជាមួយនឹង វត្ថុតាង​ល្មើ​សគឺ​ដកហូត​បាន​សត្វ​ឈ្លូស​បី​ក្បាល​និង​សត្វ​ជ្រូក​មួយ​ក្បាល​,​កាំបិត​ស្នៀត​មួយ និង​ពូថៅ​មួយ ។​

យោង​ប្រភព​ផ្សេង​ទៀតថា​លំនៅ​ជនល្មើស​គឺ​នៅជាប់​នឹង​ព្រៃ​សហគមន៍​និង​កៀក​នឹង​ទីស្នាក់ការ​សហគមន៍​ផងដែរ ហើយ​ឪពុកម្តាយ​ជននេះ​ក៏​ជា​សមាជិក​សហគមន៍​ថែមទៀត ។​

ចំណែក​លោក​ភួង​លី​ណា​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​៦​ខែឧសភា​ថា​ក្រៅពី​ជនល្មើស​ម្នាក់នេះ​ដែល​ចាប់បាន​រីឯ​ជន​ពី​នាក់​ទៀត​បាន​រត់គេចខ្លួន​ព្រមទាំង​នាំ​អាវុធ​ច្នៃ​រត់គេចខ្លួន​។​សមត្ថកិច្ច​ជំនាញ​ចម្រុះ​បានកំណត់​មុខសញ្ញា​ហើយ​បាន​នឹង​កំពុង​ស្វែងរក​ចាប់ខ្លួន​តាម​ក្រោយ​។​

ចំពោះ​ជនសង្ស័យ​ឈ្មោះ​ដុំ​ឈិ​ត​បាន​សារភាពថា​ខ្លួន​និង​បក្ខពួក​ធ្លាប់​ប្រព្រឹត្តិ​ល្មើស​លើ​ឈើ​និង​លើ​សត្វព្រៃ​ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​នេះ​ពីមុនមក​ដែរ​។​ក្នុងនោះ​មាន​ដាក់​អន្ទាក់​ជាប់​សត្វព្រៃ​និង​ជាប់​សត្វ​គោ​របស់​អ្នក​ស្រុកភូមិ​ក្បែរ​នោះ​ហើយ​អ្នកភូមិ​ឯទៀត​ក៏បាន​ហាម​និង​អប់រំ​ណែនាំ​ដែរ​តែ​គេ​មិន​ស្តាប់​។​

សង្ឃ​សហគមន៍​រុក្ខ​វ័​ន្ត​បានប្រគល់​ជនល្មើស​វត្ថុតាង​អាវុធ​និង​មធ្យោបាយ​ខាងលើ​ជូន​មន្ត្រី​ជំនាញ​នៃ​មន្ទី​បរិស្ថាន​​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​នៅ​ថ្ងៃទី​៧​ខែឧសភា ស្អែក​នេះ​។​

សូម​រំលឹកថា​សហគម​ន៍​ព្រៃឈើ​សង្ឃ​រុក្ខ​វ័​នេះ​បង្កើតឡើង​នៅ​ថ្ង​ទី​១៦​កុម្ភ​:​ឆ្នាំ​២០០០​មាន​ផ្ទៃដី​សរុប​ចំនួន​:១៨.២៦១​ហិកតា​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​សំរោង​ស្រុក​អន្លង់វែង​និង​ស្រុក​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​ក្នុងនោះ​មាន​ដែនជម្រកសត្វព្រៃ​ចម្រុះ​តាំងពី​ម្រឹគ ល្មូ​ន បក្សី ម​ច្ឆ​:​ជាតិ យ៉ាងច្រើន​។​

ថ្ងៃទី​២៤​មេសា​ឆ្នាំ​២០១៨ ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី​ទ្រង់​សព្វ​ព្រះ​ហ​ឫទ​យ័ ប្រោស​ព្រះរាជទាន គ្រឿង​ឥស្សរិយយស​ថ្នាក់​មហា​សេរី​វឌ្ឍន៍ ប្រគេន​ព្រះ​តេជគុណ​ប៊ុន សា​លួត ប្រធាន​សង្ឃ​រុក្ខ​វ័​ន្ត​នេះ​។​

តំណាលគ្នា​នោះ ក្រសួងបរិស្ថាន​ក៏បាន​គោរព​ស្នើសុំ​និង​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​ចុះហត្ថលេខា​ផ្តល់​ដី​ការពារ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ជីវៈចម្រុះ​ឡើងដល់​ទំហំ​៣០.២៥៤​ហិកតា​សម្រាប់​ព្រៃ​សហគមន៍​នេះ​។​ពោលគឺ​បាន​បូក​បន្ថែម​ព្រៃ​សេសសល់​នៅ​ជុំវិញ​នោះ ថែមទៀត​៕មន