ជន​រួម​ឈាម​ខ្មែរ​លាវ​ក្នុង​និង​ក្រៅប្រទេស​រួមគ្នា​កសាង​សមិទ្ធផល​វត្ត​តា​គង់នៅ​អតីត​តំបន់​ខ្មែរក្រហម​

327
ចែករម្លែក
  • 11
    Shares

ដោយ​:​ភ្នំ​ស្វាយ​បន្ទាយមានជ័យ​:​ជន​រួម​ឈាម​ខ្មែរ​លាវ​ក្នុង​និង​ក្រៅប្រទេស​រួមគ្នា​កសាង​សមិទ្ធផល​វត្ត​តា​គង់នៅ​អតីត​តំបន់​ខ្មែរក្រហម​ដាច់ស្រយាល​មួយ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ។

លោក​អែម​សុខា​អភិបាលស្រុក​ម៉ាឡៃ​ថ្លែង​ក្នុង​ពី​ធី​កាត់​ឬ​សសី​មា​ពុទ្ធា​ភិ​សេក​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ប​ទុប​សុ​វណ្ណា​រាម​ឃុំ​តា​គង់​ស្រុក​ម៉ាឡៃ​កាលពី​ថ្ងៃទី​៧​ខែមេសា​ថា​:​វត្ត​នេះ​កើតឡើង​នៅ​ឆ្នាំ​១៩៩៨ ក្រោយ​អតីត​ឧទ្ទាម​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​។​លោក​បន្តថា​:​តាំងពី​នោះមក​វត្ត​ទទួលបាន​ការកសាង សាលា​ធម្មសភា​១​ខ្នង​កុដិ​៣​ខ្នង វិហារ​១​ខ្នង ដែល​សាងស់ង់​ពី​ឈើ​ប្រក់​សង្ក​សី​។

​បាន​កសាង​អាង​ស្តុក​ទឹក​៥​ហិច​តា ,​បាន​ចាក់ដី​ក្នុង​ទីធ្លា​វត្ត​,​បាន​ចាក់ដី​សាង​ស​ងើ​វត្ត​,​បាន​កសាង​កុដិ​ថ្មី ,​កសាង​បង្គន់​អនាម័យ​,​កសាង​រោង​ដាំ​ស្ល​និង​អគារ​ទទួល​អាហារ​១​ខ្នង​,​កសាង​អាសន​:​តម្កល់​ព្រះពុទ្ធ​ចូល​បរិនិព្វាន​ចម្លាក់​ថ្ម​ទី​បូជនីយដ្ឋាន​ធ្វើ​ពី​បេតុង​ប​ក្រ់​ក្បឿង​,​កសាង​ព្រះវិហារ​១​ខ្នង​ដែល​ចំណាយ​ថវិកា​ប្រមាណ​ជាង​១៧៥.០០០​ដុល្លារ​។​

​លោក​បាន​បន្តថា​:​ការចំណាយ​លើ​សំណង់​និង​សមិទ្ធផល​នានា​ទាំងនេះ​បាន​ពី​មន្ត្រីរាជការ​កងកម្លាំង​និង​ជាពិសេស​ពុទ្ធបរិស័ទ​និង​សប្បុរសជន​ខ្មែរ​ខ្មែរ​ដើមកំណើត​លាវ​ក្នុងប្រទេស​និង​ពលរដ្ឋ​បរទេស​ដើមកំណើត​ខ្មែរ លាវ​រស់នៅ​ប្រទេស​បារាំង ប្រទេស​នៅ​អ៊ឺរ៉ុប សរ​អា កាណាដា អូស្ត្រាលី​ជាដើម ។​

​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​អំណ​ព្រះ​គុណ​សូម​អគុណ​ចំពោះ​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះសង្ឃ​គណ​:​កម្ម​ការ​អាចារ្យ​ពុទ្ធបរិស័ទ​និង​សប្បុរសជន​កម្ពុជា​ខ្មែរ​ដើមកំណើត​លាវ​និង​ជនបរទេស​ដើមកំណើត​ខ្មែរ​លាវ​រស់នៅ​ឯនាយសមុទ្រ​។​ដែល​បាន​ស្រុះស្រួល​មូលមតិ​គ្នា​និង​មាន​សទ្ធា​ចូលរួម​កសាង​សមិទ្ធផល​ក្នុងភូមិ​ឃុំ ក៏​ដូច​ក្នុង​វត្ត​វត្ត​ប​ទុប​សុ​វណ្ណា​រាម​ឃុំ​តា​គង់​នេះ ។​ចំពោះ​សំណូមពរ​នានា ដូចជា​ផ្លូវ​ក្រាល​កៅស៊ូ​និង​សមិទ្ធ​នានា​ក្នុង​ឃុំ​នេះ​រដ្ឋបាលខេត្ត​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ឆ្លើយតប​បន្តបន្ទាប់​៕S/

​រូបថត : ព្រះសង្ឃ លោក​សួន បវរ ថ្លែងអំណរគុណ​រួម​ឈាម​ខ្មែរ លាវ​ក្នុង​និង​ក្រៅប្រទេស​រួមគ្នា​កសាង​សមិទ្ធផល​វត្ត​តា​គង់នៅ​អតីត​តំបន់​ខ្មែរក្រហម​ដាច់ស្រយាល​( រូប​: ភ្នំ​ស្វាយ​)​