ជន​រំលោភ​កុមារ​៣​នាក់ ត្រូវបាន​បាញ់សម្លាប់​ហើយចង​ព្យួរសាកសព​បង្ហាញ​ជា​សាធារណៈ​នៅ​យេ​ម៉ែន​

1791

ជនរំលោភកុមារ៣នាក់ ត្រូវបានបាញ់សម្លាប់ ហើយសាកសពរបស់ពួកគេ ត្រូវបានចងព្យួរនៅបង្គោលដែកខ្ពស់មួយនៅទីសាធារណៈ នៅទីក្រុងសាណាអាប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ទី៩សីហា ដោយសារពួកគេបានចាប់រំលោភនិងសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ។

ពួកគេ ត្រូវបានដាក់ខ្នោះដៃ ហើយត្រូវបានប​ញ្ជាឱ្យដេកក្រាបមុខចុះលើដី ហើយត្រូវបានបាញ់ចំបេះដូងចំនួន៥គ្រាប់ នៅចំពោះមុខសាធារណជនច្រើននាក់ នៅទីធ្លាសាធារណៈនៃនៅទីក្រុងនេះ។

សាកសពរបស់ពួកត្រូវបានចងព្យួរទុកនៅនឹងបង្គោលដែកខ្ពស់មួយដើម្បីជាការព្រមានដល់ពួកជនល្មើសផ្សេងទៀតៗ ខណៈដែលពួកអ្នកឈរមើលបានថតរូបតាមទូរស័ព្ទដៃរបស់ពួកគេ។

ប្រទេសយេម៉ែនគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅលើពិភពលោកដែលមានការកាត់ទោសប្រហារជីវិតចំពោះបទឧក្រិដ្ឋ ដោយរួមទាំង ឃាតកម្ម រំលោភ និងអំពើភេរវកម្ម៕ដោយ៖សុខា/SN

ជនរំលោភកុមារ៣នាក់ ត្រូវបានបាញ់សម្លាប់ ហើយ សាកសពរបស់ពួកគេ ត្រូវបានចងព្យួរនៅបង្គោលដែកខ្ពស់មួយនៅទីសាធារណៈនៅទីក្រុងសាណាអាប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍