ជន​រំលោភ​កុមារ​​២០០​នាក់ ត្រូវ​គេចាក់​សម្លាប់​នៅក្នុង​គុក​

337
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​បុរស​អង់គ្លេស​ឈ្មោះ​រី​ឆាត ហាក់​ឃឹល ដែល​ជន​រំលោភ​កុមារ​ច្រើន​នាក់​និង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​ជីវិត​២២​ដង ត្រូវបាន​រកឃើញ​ស្លាប់​​ក្នុងស្ថានភាព​គួរឱ្យ​សង្ស័យ​នៅ​ក្នុង​គុក​។​

​រី​ឆាត ហាក់​ឃឹល អាយុ​៣៣​ឆ្នាំនេះ ត្រូវ​បាន​ចាក់​សម្លាប់​ជាមួយនឹង​កូនកាំបិត​បន្ទាប់ពី​ត្រូវ​បាន​វាយប្រហារ​នៅ​បន្ទប់​គុក​របស់គាត់ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​។​​ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​ខែតុលា ក្រុមមន្ត្រី​បាន​បដិសេធ​មិន​ធ្វើ​ការបញ្ជាក់​លម្អិត​ចំពោះ​ករណី​នេះ​ទេ ។​

​បុរស​អង់គ្លេស​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​ជីវិត​ចំនួន​២២​ដង​កាល​ខែ​មិថុនា​ឆ្នាំ ២០១៦ បន្ទាប់ពី​បាន​សារភាព​ចំពោះ​បទល្មើស​៧១​ករណី ដែល​បាន​ប្រព្រឹត្ត​លើ​កុមារ​ច្រើន​​នាក់​ដែល​មាន​អាយុ​ពី​៦ ខែ​ទៅ ១២ ឆ្នាំ​។​នេះ​បើ​យោ​តាម​សារព័ត៌មាន​BBC​។

​គាត់​បាន​ស្លាប់​នៅក្នុង​គុក​Full Sutton នៅ​ជិត​ទីក្រុង​យ៉​ក ប្រទេស​អង់គ្លេស​។

​ក្រសួង​យុត្តិធម៌​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ការស៊ើបអង្កេត​របស់​ប៉ូលិស​កំពុងតែ​ដំណើរការ​ហើយ​ប៉ូលិស​បាន​និយាយថា​”​ពួក​គេ​ចាត់ទុក​ការ​​ស្លាប់​នេះ​ថា​គួរអោយ​សង្ស័យ​” ។​

​ប៉ូលិស​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ពួកគេ​ជឿ​ថា​រី​ឆាត ហាក់​ឃឹល ដែលជា​អ្នក​ថតរូប និង​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​និង​ជា​សប្បុរសជន​គ្រិស្តសាសនា​នៅ​អាស៊ី​​អាគ្នេយ៍​នេះ បាន​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​២០០ នាក់​។​

​គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​Gatwick​នៅ​ទីក្រុង​ឡុង​ដ៍ កាលពី​ឆ្នាំ​២០១៤៕​ដោយ​៖​សុខា​/sn

រី​ឆាត ហាក់​ឃឹល ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៤​និង​ត្រូវបាន​រកឃើញ​ស្លាប់​ក្នុង​គុក​