ជន​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​ចាប់ខ្លួន​នៅ​បង់​ក្លា​ដែស​ជាមួយ​នឹង​គ្រឿងញៀន តម្លៃ​៥​លាន​ដុល្លារ​

243
ចែករម្លែក

ប៉ូលិស​បង់​ក្លា​ដែស​បាន​ចាប់ខ្លួន​បុរស​ជន​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​ជាមួយ​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីនតម្លៃ​៥​លាន​ដុល្លារ ដែល​ជា​ការ​ចាប់បាន​គ្រឿងញៀន​ធំ​បំផុត​របស់​ពួកគេ​នៅ​ឆ្នាំ​នេះ​។​

​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា​ប៉ូលិស​ពិសេស​បាន​ធ្វើការ​ឆ្មក់​ចូល​នៅ​កន្លែង​ឆ្នេរសមុទ្រ​មួយ​ទីក្រុង​Cox’s Bazar​នៅ​ជាប់​ព្រំដែន​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់​​ពី​មាន​តម្រុយ​ព័ត៌មាន​មួយ​ដែល​ថា ទូក​ដឹក​គ្រឿងញៀន​មួយគ្រឿង នឹង​ចត​នៅ​ទីនោះ​។​

​អ្នក​នាំ​ពាក្យ​នេះ​បាន​និយាយថា​ថ្នាំញៀន ៨០០.០០០​គ្រាប់​ត្រូវបាន​រកឃើញ​នៅក្នុង​ថង់​ជាច្រើន​នៅក្នុង​ទូក​នោះ​ហើយ​ជនសង្ស័យ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​ត្រូវបាន​ចាប់ឃុំខ្លួន ខណៈ​​ដែល​មនុស្ស​មួយចំនួន​ទៀត​បាន​រត់​គេចខ្លួន​។​

​ជន​អ៊ីស្លាម​រ៉ូ​ហ៊ី​យ៉ាង​ប្រហែល ៧៤០.០០០​នាក់​បាន​រត់​ភៀសខ្លួន​ឆ្លងកាត់​ព្រំដែន​បន្ទាប់ពី​ការបង្ក្រាប​របស់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ខែ​សីហា​ឆ្នាំ ២០១៧ ហើយ​ការជួញដូរ​គ្រឿង​​ញៀន​បាន​ក្លាយជា​បញ្ហា​ដែល​កំពុង​កើនឡើង​នៅតាម​ជំរំ​ជនភៀសខ្លួន​នៅ ទីក្រុង​Cox’s Bazar ជា​ទី​ដែល​ពួកគេ​រស់នៅ​៕ដោយ៖សុខា/sn

ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនឬ​យ៉ាបា​កា្លយ​ជា​គ្រឿងញៀន​ពេញនិយម​នៅ​ក្នុង​ចំណោម​យុវជន​នៅ​បង់​ក្លា​ដែស​