ជន​ល្បី​ជុំវិញ​ពិភពលោក​នាំគ្នា​មក​ចូលរួម​មង្គលការ​របស់​កូនប្រុស​មហាសេដ្ឋី​ផុត​លេខ​របស់​ឥណ្ឌា​

528
ចែករម្លែក
  • 157
    Shares

​ជន​ល្បីៗ​ក្នុង​ពិភពលោក​រាប់បញ្ចូល​ទាំង​តារាភាពយន្ដ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ្នកនយោបាយ និង​អត្ត​ព​លិ​ក​ល្បីៗ បានមក​ដល់ទី​ក្រុង​បុ​ម​បៃ​កាលពី​ថ្ងៃ​សៅរ៍​ទី ៩ មីនា​ដើម្បី​អបអរ​អាពាហ៍ពិពាហ៍​កូនប្រុស​របស់​មហាសេដ្ឋី​ផុត​លេខ​របស់​ឥណ្ឌា​និង​ជា​ម្ចាស់​ក្រុមហ៊ុន Reliance Industries លោ​កមូ​កេស អាំ​បា​នី (Mukesh Ambani)​។​

​លោក​ស៊ុន​ដា ពី​ចៃ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​តូ​នី ប្លែ​រ តារាភាពយន្ត​លោក​រ៉ា​ជី​នី​កាន​និង​នាង​ព្រី​យ៉ាន់​កា ឆូ​ប្រា និង​កីឡា​ករគ្រី​ឃី​ត សា​ជីន ថេ​ន​ឌុល​កា​និង​ហា​ឌី​ក ប៉ាន​ឌី​យ៉ា គឺ​ស្ថិត​ក្នុងចំណោម​ភ្ញៀវ​ដទៃទៀត​។​

​តារា​ឥណ្ឌា​លោក​សារូ​ក ខាន់ និង​លោក​រ៉ា​ន់​បៀ កាពួ ឃើញ​រាំ​ជាមួយនឹង​កូនកំលោះ​ឈ្មោះ អាកាស អាំ​បា​នី (Akash Ambani) និង ជនជាតិ​ឥណ្ឌា​ជាច្រើន​នាក់​បាន​ចែករំលែក​រូបភាព​នៅលើ​បណ្តាញ​សង្គម​ជាមួយ​ពាក្យ​ថា #AkashAmbani និង #AkashShlokaWedding ក្នុងចំណោម​សញ្ញា​ទ្រុង​ជ្រូក​ដែល​ផុសផុល​ជាងគេ​បំផុត​នៅ​ឥណ្ឌា​។​

​កូនក្រមុំ​នាង​ស្លូ​កា មេ​តា (Shloka Mehta) គឺជា​កូនស្រី​របស់លោក​រូស​សែ​ល មេ​តា (Russell Mehta) អ្នកជំនួញ​ត្បូង​ពេជ្រ​ដ៏​មាន​ស្តុកស្តម្ភ​និង​ជានា​យក​ក្រុមហ៊ុន​គ្រួសារ Rosy Blue​។​

​យោងតាម​ទស្សនា​វ​ដ្តី Forbes លោក​អាំ​បា​នី ដែល​អាជីវកម្ម​របស់គាត់​មាន​ចាប់ពី​ប្រេង​និង​ឧស្ម័ន​រហូតដល់​ទូរគមនាគមន៍​និង​ផ្សារ​លក់រាយ គឺជា​អ្នកមាន​ស្តុកស្តម្ភ​បំផុត​នៅ​អាស៊ី និង​ជា​អ្នកមាន​បំផុត​លំដាប់​ទី ១៣ នៅលើ​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ​សុទ្ធ​ប្រមាណ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

#