កណ្ដាល៖ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ សារភាពថា បានទិញគ្រឿងញៀននៅតំបន់វាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយយកមកចែកចាយបន្តក្នុងមូលដ្ឋានស្រុកស្អាង ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បញ្ជាក់ថា ជនសង្ស័យឈ្មោះ ជិន សុភ័ក្រ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង មុខរបរកសិករ ត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣០ ខែមីនា នៅចំណុចវត្តពោធិ៍អណ្តែត ភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ។ ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌ សថ្លាសង្ស័យថាជាគ្រឿងញៀនម៉ាទឹកកកចំនួន១១កញ្ចប់តូចចំនួន ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល១Q៦៣១៦និងឧបករណ៍មួយចំនួនទៀត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ជិនសុភ័ក្រ សារភាពថាខ្លួនពិតជាបាន ទិញគ្រឿងញៀននេះពី ឈ្មោះ ខា ភេទប្រុស អាយុ៣៥ឆ្នាំ នៅម្តុំ វាលខ្សាច់ចាក់អង្រែលើរាជធានីភ្នំពេញតម្លៃ២០០ដុល្លារដើម្បីយកទៅចែកចាយបន្ត។
ជនសង្ស័យបានសារភាពបន្ថែមទៀតថាខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល២ឆ្នាំពីបទ ប្រើប្រាស់នូវសារធាតុញៀនកាលពីខែមិថុនាឆ្នាំ២០១៥ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីលើជនសង្ស័យ៕ ដោយ៖ឆាយានាថ
ជនសង្ស័យជួញដូរគ្រឿងញៀន សារភាពថា បានទិញគ្រឿងញៀននៅតំបន់វាលខ្សាច់ ខណ្ឌមានជ័យដោយ៖ឆាយានាថកណ្ដាល៖ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ សារភាពថា បានទិញគ្រឿងញៀននៅតំបន់វាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយយកមកចែកចាយបន្តក្នុងមូលដ្ឋានស្រុកស្អាង ។ លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បញ្ជាក់ថា ជនសង្ស័យឈ្មោះ ជិន សុភ័ក្រ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង មុខរបរកសិករ ត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣០ ខែមីនា នៅចំណុចវត្តពោធិ៍អណ្តែត ភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ។ ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌ សថ្លាសង្ស័យថាជាគ្រឿងញៀនម៉ាទឹកកកចំនួន១១កញ្ចប់តូចចំនួន ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល១Q៦៣១៦និងឧបករណ៍មួយចំនួនទៀត ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ជិនសុភ័ក្រ សារភាពថាខ្លួនពិតជាបាន ទិញគ្រឿងញៀននេះពី ឈ្មោះ ខា ភេទប្រុស អាយុ៣៥ឆ្នាំ នៅម្តុំ វាលខ្សាច់ចាក់អង្រែលើរាជធានីភ្នំពេញតម្លៃ២០០ដុល្លារដើម្បីយកទៅចែកចាយបន្ត។ ជនសង្ស័យបានសារភាពបន្ថែមទៀតថាខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល២ឆ្នាំពីបទ ប្រើប្រាស់នូវសារធាតុញៀនកាលពីខែមិថុនាឆ្នាំ២០១៥ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីលើជនសង្ស័យ៕
Posted by Rasmei Kampuchea Daily on Friday, March 30, 2018