ជន​អានា​ថា​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់

1042
ចែករម្លែក

ដោយៈវណ្ណៈ/ព្រះ​សីហ​នុៈបុរស​ម្នាក់​ដែល​អាជ្ញាធរ​មូលដ្ឋាន​អះអាងថា ជា​ជន​អានា​ថា មិនដឹង​មកពីណា​ស្រ​វឹង ដើរៗ​ឆ្លងផ្លូវ​ជាតិ​ចុះឡើងៗ ក៏​រថយន្តបុក​ស្លាប់។ រីឯ​រថយន្ត​នោះបាន​បើក​រត់គេចខ្លួន​បាត់ស្រមោល ព្រោះ​ពេលយប់​ផង​។​

ជនរងគ្រោះ(រូប វណ្ណៈ)

​ករណីនេះ​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​២០៤/២០៥ ចំណុច​ភ្នំ៩៣ស្ថិតនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​​កាល​​ម៉ោង​ជាង៩យប់​ថ្ងៃទី ៥​ខែ ឧសភា​។​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​​ប្រាប់ថា​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​មួយគ្រឿង បើកក្នុងទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​មកដល់​ចំណុច​ខាងលើ​បាន​បុក​អ្នក​ថ្មើរជើង​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​។​​មូលហេតុ ជន​នោះ ជា​ជន​អានា​ថា ផឹកស្រា​ស្រវឹង​ដើរ​ឆ្លងថ្នល់ ពី​ត្បូង​ទៅ​ជើង និង​ពី​ជើង​ទៅ​ត្បូង​។​
បច្ចុប្បន្ន​សាកសព កំលាំង​នគរបាល​ប៉ុស្តិ៍​សហការ​និង​អាជ្ញាធរ​ឃុំ​បាន​ដឹក​យកទៅដាក់​នៅ​វត្ត​សមាធិ ដើម្បី​រៀបចំ​បូជា​តាម​ប្រពៃណី​៕​មន