ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ាង​៦៥​នាក់ ត្រូវបាន​រកឃើញ​នៅលើ​ទូក​ខូច​នៅ​សមុទ្រ​ភាគខាងត្បូង​ថៃ​

417
ចែករម្លែក

​ក្រុម​មន្ត្រី​យោធា​ជើង​ទឹក​ថៃ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១២​ខែ​មិថុនា​ថា​ក្រុម​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ាង​ចំនួន​៦៥​នាក់ ត្រូវបាន​រកឃើញ​នៅលើ​ទូក​ខូច​មួយ​នៅ​សមុទ្រ នៅ​ភាគ​​ខាងត្បូង​នៃ​ប្រទេស​ថៃ​។​

​ទូក​នេះ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​អង្គារ​នៅ​សមុទ្រ​ភាគខាងត្បូង​ថៃ ចម្ងាយ​៤០០​គីឡូម៉ែត្រ​ពី​ព្រំដែន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​សូមបញ្ជាក់​ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៧៤០.០០០​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​ការបង្ក្រាប​ឃោរឃៅ​របស់​កងទ័ព​កាលពី​ឆ្នាំ​២០១៧​ប្រឆាំង​ក្រុម​​ជនជាតិ​ភាគតិច​ដែល​មិន​មាន​រដ្ឋ​នេះ​នៅក្នុង​ប្រទេស​ដែល​មាន​ពុទ្ធសាសនិក​ភាគច្រើន​នេះ​។​

​ភាគច្រើន​នៃ​ក្រុម​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ាង បាន​រត់គេចខ្លួន​ទៅ​ជំរំ​ជនភៀសខ្លួន​ដែល​មាន​មនុស្ស​ច្រើន​នៅ​ប្រទេស​បង់​ក្លា​ដែស ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​​ការជួញដូរ​មនុស្ស នៅ​ពេល​ពួកគេ​ស្វែងរក​ជីវិត​ប្រសើរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឬ​ថៃ​នោះ​៕​ដោយ​៖​សុខា​/sn

ក្រុម​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ាង​ចំនួន​៦៥​នាក់ ត្រូវបាន​រកឃើញ​នៅលើ​ទូក​ខូច​មួយ​នៅ​សមុទ្រ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ

#