ជន​១​ក្រុម​នាំគ្នា​លេង​អាប៉ោង​នៅ​ទួល​ដំបូក​ស្រែ​

1396
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ខណ​:​នា​រដូវវស្សា​នេះ​អ្នកស្រុក​ស្រែចម្ការ​រវល់​ស្ទើរ​រក​ពេល​ដកដង្ហើម​មិនបាន​នឹង​ស្រែ​ស្រូវ​នឹង​ដំ​ណា​។​រីឯ​មន្ត្រី​និង​គណបក្សនយោបាយ​រវល់​វក់វី​នឹង​ឃោសនា​ដង្ហែ​ក្បួន​ឬ​ចុះ​បង្រៀន​គូស​សន្លឹកឆ្នោត​នោះ​. បែរជា​ប្រជាពលរដ្ឋ​មួយក្រុម​នេះ នាំគ្នា​ព័ទ្ធ​វង់​បាញ់​និង​លេង​អាប៉ោង​ទៅវិញ​។​

​លោក លី ឈុន​គង់ អធិការរង​ទទួល​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​មង្គល​បូរី​បានឱ្យដឹង​ថ្ងៃទី​២០​ខែកក្កដា​ថា​: ល​ល្បែង​អាប៉ោង​១​វង់​លួច​លេង​នៅ​ទួល​ដំបូក​ស្រែ​ចំណុច​អូរ​ភូមិ​បឹង​តូច​ឃុំ​សឿ​ស្រុក​មង្គល​បូរី ត្រូវបាន​កម្លាំង​លើក​ចុះបង្ក្រាប​ហើយ កាលពី​៣​រសៀល​ថ្ងៃទី​១៩ ខែកក្កដា​២០១៨ ។

​ប្រភព​មេ​អ្នកបាញ់​អាប៉ោង​នោះ​មានឈ្មោះ​ស៊ី ឡៃ ភេទ​ប្រុស ជា​អ្នក​រស់នៅក្នុង​ឃុំ​កើតហេតុ​ខាងលើ ។​​ប៉ុន្តែ​លោក​លី​ឈុន​គង់​មិន​ព្រម​ប្រាប់ថា​សមត្ថកិច្ច​បា​នប​ង្ក្រា​ប​និង​ចាប់​អ្នកបាញ់​មេអាប៉ោង​និង​អ្នកញៀន​ល្បែង​បាន​ប៉ុន្មាន​នាក់​នោះឡើយ ។​ទោះយ៉ាងណា ករណី​បន​ល្បែង​បាញ់អាប៉ោង​នៅ​ចំណុច​អូរ​ភូមិ​បឹង​តូច​ឃុំ សឿ​ស្រុក​មង្គល​បូរី​នេះ​. បាន​រង​ការ​រីះ​គន់​យ៉ាងខ្លាំង​ថា សមត្ថកិច្ច​នគរបាល​និង​បេ​អឺ​ម​នៅ​ឃុំ​និង​ស្រុក​នេះ មិន​ព្រម​ទប់ស្កាត់ បង្ក្រាប​។​ចឹ​ង​ហើយ ពលរដ្ឋ​សង្ស័យថា​សមត្ថកិច្ច​ទាំងនោះ បាន​ឃុ​ប​ឃឹ​ត ទទួល​លាភ​សក្ការ​:​ពី​បន​ល្បែង​នោះ​៕S/

​ជន​១​ក្រុម​នាំគ្នា​លេង​អាប៉ោង​នៅ​ទួល​ដំបូក​ស្រែ​