ជន​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងផ្លូវ​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​ដួល​ស្ត្រី​ម្នាក់​បាក់ជើង​

284
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​ម្នាក់​រងរបួស​បាក់ជើង​ស្តាំ​បន្ទាប់ពី​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើ​ដោយ​ម៉ូតូ​ធូ​ដេ​បើក​បុក​ម៉ូតូ​សេ​១២៥​ស្ថិតនៅ​ក្នុងភូមិ​ចម្ការ​ឪឡឹក​២​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩ ។​

​តាម​ប្រភព​បានឱ្យដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​សេ​១២៥ សេរី​២០១១ ឡើង​តែម​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AG0287​បើក​ពី​កើ​តទៅ​លិច​។​លុះដល់​ចំណុចកើតហេតុ​ត្រូវបាន​ម៉ូតូ​ធូ​ដេ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BS8841​ជិះ​ដោយ​យុវជន​គ្នា​២​នាក់​ធ្វើដំណើរ​ឆ្លង​ពី​ជើង​ទៅ​ត្បូង​ជ្រុល​មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​សេ​១២៥ បណ្តាលឱ្យ​ស្ត្រី​ម្នាក់​បាក់ជើង​ស្តាំ​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម​ម៉ូតូ​យកទៅ​មន្ទីរពេទ្យ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ ៕S/​