ជប៉ុននិងកូរ៉េខាងត្បូងនឹងបញ្ជូនយន្តហោះជម្លៀសពលរដ្ឋពីក្រុងវូហាន

80
ចែករម្លែក

រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបាននិយាយកាលពីថ្ងៃអង្គារទី២៩មករាថា ជប៉ុននិងកូរ៉េខាងត្បូងនឹងបញ្ជូនយន្តហោះទៅទីក្រុងវូហានរបស់ចិនដើម្បីជម្លៀសពលរដ្ឋពីចំណុចផ្ទុះមេរោគដ៏ប្រល័យ។

យន្តហោះពីកូរ៉េខាងត្បូងនឹងទៅដល់វូហាននៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០មករា នេះយោងតាមនាយករដ្ឋមន្ត្រី ជុងសេឃ្យុន ប្រាប់នៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងគោលបំណងពិភាក្សាអំពីកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី។

ជប៉ុននិយាយថាខ្លួននឹងបញ្ជូនយន្តហោះទៅវូហាននៅថ្ងៃអង្គារ (ម្សិលមិញ)។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោកតូស៊ីមីតស៊ូ ម៉ូតេហ្គី បានប្រាប់អ្នកកាសែតថា “យើងបានធ្វើការរៀបចំរួចរាល់ហើយ ហើយភាគីចិនបានទាក់ទងមកយើងថា ពួកគេត្រៀមខ្លួនរួចហើយសម្រាប់ទទួលជើងហោះហើរមួយទៀត។ ការរៀបចំនេះធ្វើឡើងដើម្បីធានាដល់ការដឹកជញ្ជូនទៅកាន់អាកាសយានដ្ឋានក្រុងវូហាន”។

លោកបន្ថែមថា មនុស្សប្រហែល២០០នាក់ទំនងឡើងជិះយន្តហោះ ក្នុងចំណោមប្រជាជនជប៉ុន ៦៥០ នាក់នៅក្នុងទីក្រុងវូហាន ដែលបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើមាតុភូមិនិវត្តន៍៕ ដោយ៖ កញ្ញាដាលីស

អ្នកដំណើរដើរកាត់កន្លែងត្រួតពិនិត្យសីតុណ្ហភាពនៅអាកាសយដ្ឋានក្រុងវូហាន