ជប៉ុន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​

871
ចែករម្លែក
​លោក​យូគី អូ​សៃ​តា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ី​ខាងត្បូង នៃ​ក្រសួង​ការងារ​ប្រទេស​ជប៉ុន កាលពី​រសៀល​ថ្ងៃទី​៩ ខែមេសា(រូបមុនីរ័ត្ន)

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប.​) ជួបពិភាក្សា​ការងារ​ជាមួយ​លោក​យូគី អូ​សៃ​តា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ី​ខាងត្បូង នៃ​ក្រសួង​ការងារ​ប្រទេស​ជប៉ុន កាលពី​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីស្តីកា​រគ​.​ជ​.​ប. ពាក់ព័ន្ធ​ដំណើរ​ការរៀប​ចំការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅពេល​ខាងមុខនេះ រួមទាំង​បញ្ហា​មួយចំនួនទៀត​។​

លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត

លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា នៅក្នុង​ជំនួប​ពិភាក្សា លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានធ្វើ​បច្ចុប្បន្នភាព​នៅ​ព័​ត៍​មាន​ទាំង​ឡាយ​ពាក់ព័ន្ធ​ទ​ទៅ​និង​អ្វីដែល គ​.​ជ​.​ប. កំពុងតែ​ធ្វើ គឺ​ឆ្ពោះទៅរក​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ។ ​លោកក៏បាន​ប្រាប់អំពី​ផ្នែក​និ​មួយៗ មានការ​វិវឌ្ឍពាក់ព័ន្ធ​នឹង​ជំនួយ​ជាពិសេស​ខាង​ភាគី​ជប៉ុន ដែល​បានផ្តល់​ឲ្យ​មក​។​លោក​ស៊ិ​ក ប៊ុន​ហុក បាន​លើកឡើងថា ជប៉ុន និង​កម្ពុជា មាន​ទំនាក់ទំនង​និង​គ្នា​៦៥​ឆ្នាំ​មកហើយ ជប៉ុន​ក៏​ជា​ដៃគូ និង​ធ្លាប់បាន​ជួយឧបត្ថម្ភ​គាំទ្រ​ប្រជា​ពល​​​រដ្ឋ​កម្ពុជា មិនមែន​តែ​ក្នុង​វិស័យ​បោះឆ្នោត​ទេ គឺមាន​វិស័យ​ផ្សេងៗ​ទៀត​ជាច្រើន​។

លោក​យូគី អូ​សៃ​តា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ី​ខាងត្បូង នៃ​ក្រសួង​ការងារ​ប្រទេស​ជប៉ុន បាន​សម្តែង​នៅ​សមានចិត្ត​សប្បាយរីករាយ ពិសេស​បាន​មើលឃើញ​នៅ​អ្វី​ដែលជា​ជំនួយ ដែលជា​ទឹកចិត្ត​របស់​ប្រជា​ពលរដ្ឋ​ជប៉ុន ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ក​កម្ពុជា គឺមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​តាំង​ពីមុន រហូតមក​ដល់​បច្ចុប្បន្ន​។ លោកសង្ឃឹមថា គ​.​ជ​.​ប នឹង​ប្រើប្រាស់​ជំនួយ ទាំង​ជំនួយ​ចាស់ និង​ថ្មី ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែម​ទៀត​។ ហើយ​ជប៉ុន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​៕មន