ជប៉ុន​ចង់បាន​មី​ស៊ី​ល​ដែលមាន​ចម្ងាយ​ឆ្ងាយ​គ្រប់គ្រាន់​ដើម្បី​វាយប្រហារ​កូរ៉េខាងជើង​

261

​ប្រភពព័ត៌មាន​អំពី​អាវុធ​មី​ស៊ី​ល​នេះ​បាន​និយាយថា ជប៉ុន​កំពុង​ត្រៀម​ទទួលយក​មី​ស៊ី​ល​ជា​លើកដំបូង ដែល​នឹងមាន​សមត្ថភាព​បាញ់​ដល់ទី​តាំង​មី​ស៊ី​ល​កូរ៉េខាងជើង​។​

​ជប៉ុន​គ្រោង​នឹងដាក់​បន្ថែម​ថវិកា​សម្រាប់​ថវិកា​យោធា​បន្ទាប់​របស់ខ្លួន ដែល​ចាប់ផ្តើម​នៅ​ខែមេសា​ដើម្បី​សិក្សា​មើលថា​តើ​យន្តហោះ​ចម្បាំង F-15 ជាច្រើន​គ្រឿង​របស់ខ្លួន អាច​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​បានដែរ​ឬ​យ៉ាងណា ដោយ​រួមទាំង​មី​ស៊ី​ល​JASSM-ER ដែល​អាច​បាញ់​ចំ​គោលដៅ​នៅ​ចម្ងាយ​
១.០០០​គីឡូម៉ែត្រ​។ នេះ​បើ​យោ​តាម​ប្រភពព័ត៌មាន​នេះ​។​

​ប្រភពព័ត៌មាន​ដដែល​មិន​បញ្ចេញ​ឈ្មោះ​នេះ​បាន​និយាយថា “​មាន​និន្នាការ​សកល​ចំពោះ​ការប្រើប្រាស់​មី​ស៊ី​ល​ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ ហើយ​វា​ជា​រឿង​ធម្មតា​ទេ ដែលថា​ជប៉ុន​ចង់​ពិចារណា​អំពី​អាវុធ​មី​ស៊ី​ល​ទាំងនោះ​។

​ទូរទស្សន៍ Fuji បាន​រាយការណ៍​កាលពី​ពេលមុន​នេះ​ថា ជប៉ុន​ក៏​ចង់​ទិញ​មី​ស៊ី​ល​ថ្មី​ដែលមាន​រយៈ​ចម្ងាយ​៥០០​គីឡូម៉ែត្រ​ផងដែរ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​អាវុធ Kongsberg របស់​ប្រទេស​ន័​រ​វែ​ស ដើម្បី​បំពាក់​ទៅនឹង​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ F-35​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន ហ្សូ​អា​បេ បានដាក់​សំណើ​ថវិកា​ចំនួន​៤៦,៧៦​ពាន់​លាន​ដុល្លារ​រួចហើយ​សម្រាប់​គ្រឿង​សព្វាវុធ​ទាំងនោះ​៕ ដោយ៖ សុខា

យន្តហោះ​ចម្បាំង F-15 របស់​ជប៉ុន ហោះ​ទៅជិត​យន្តហោះ​ចិន​នៅលើ​តំបន់​មួយ ជាទី​ដែល​តំបន់​ការពារ​ដែនអាកាស​នៃ​ប្រទេស​ទាំង​២​នេះ ត្រួតស៊ីគ្នាអន