ជប៉ុន​ចាប់បាន​គ្រឿងញៀន​កូកាអ៊ីន​៤០០ គីឡូក្រាម​នៅ​កំពង់ផែ​

251
ចែករម្លែក

​អ្នកនាំពាក្យ​គយ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​៨​ខែវិច្ឆិកា​ថា​ក្រុម​អាជ្ញាធរ​ជប៉ុន​បាន​ចាប់​បាន​គ្រឿងញៀន​កូកាអ៊ីន​ទម្ងន់​៤០០ គីឡូក្រាម​ដែល​មាន​តម្លៃ​ប្រហែល​៧៣​លាន​ដុល្លារ​ ក្នុងការ​ចាប់​នៅ​កំពង់ផែ​មួយ​នៅ​ទី​ក្រុងកូបេ​។​

​ការ​រក​ឃើញ​នៅ​ទីក្រុង​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​បាន​កើត​ធ្វើឡើង​កាលពី​ខែ​មុន​ប៉ុន្តែ​បាន​បញ្ចេញ​ឱ្យដឹង​នៅ​ថ្ងៃ​សុក្រ​ដោយ​ក្រុម​មន្ត្រី​ដែល​និយាយថា​ពួកគេ​មិន​អាច​​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែមទៀតទេ​ពីព្រោះការ​ស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ​។

​អ្នក​នាំ​ពាក្យ​នេះ​បាន​ប្រាប់​សារព័ត៌មាន​AFP​ថា​”​នេះ​គឺជា ការចាប់​បាន​គ្រឿងញៀន​ដ៏​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​ចាប់បាន​ពី​មុន​មក​”​។​

​កាលពី​ខែ​សីហា ក្រុម​អាជ្ញាធរ​ចាប់​រឹបអូស​បាន​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​១៧៧ គីឡូក្រាម​នៅឯ​កំពង់ផែ​មួយ​ផ្សេង​ទៀត​នៅ​ទីក្រុង​អៃ​ជី ភាគ​កណ្តាល​នៃ​ប្រទេស​ជប៉ុន​។​

​គេ​មិនទាន​ដឹង​ច្បាស់​ទេ​ថា​តើ​គ្រឿងញៀន​ទាំងនេះ​ត្រូវបាន​នាំមក​ពី​ណា​នោះ​ទេ ហើយ​សារព័ត៌មាន​Kyodo ដែល​បាន​ដកស្រង់​ព័ត៌មាន​ពី​ប្រភព​ព័ត៌មាន​ស៊ើបអង្កេត​មួយ​និយាយ​​ថា គ្រឿងញៀន​ទាំងនេះ​ទំនង​ជា​បញ្ជូន​មក​ទី​ក្រុងកូបេ ដោយ​ច្រឡំ​៕​ដោយ​៖​សុខា​/sn

​ការចាប់​បាន​ចុងក្រោយ​នេះ​មាន​បរិមាណ​លើស​ជាង​២​ដង​នៃ​ការចាប់​បាន​កាលពី​ខែ​សីហា ពេល​ដែល​ថ្នាំញៀន​១៧៧​គីឡូក្រាម​ត្រូវ​គេ​ចាប់បាន​នៅ​កំពង់ផែ​មី​កា​វ៉ា​