ជប៉ុន​ដឹក​មី​ស៊ីល​ទៅ​ដាក់​នៅ​ចំ​កណ្តាល​ក្រុង​តូ​ក្យូ ស្របពេល​ពលរដ្ឋ​អាមេរិក​នៅ​រដ្ឋ​ហា​វ៉ៃ ត្រូវបាន​ប្រាប់​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការវាយប្រហារ​នុយក្លេអ៊ែរ​

962
ចែករម្លែក
  • 1
    Share

​ជប៉ុន​បាន​ដឹក​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទៅ​ដា​ក់នៅ​ចំ​កណ្តាល​ក្រុង​តូ​ក្យូ បន្ទាប់ពី​កូរ៉េខាងជើង បាន​គំរាម​បាញ់​គ្រាប់​រ៉ុក្កែត​ច្រើន​គ្រាប់​កាត់​ពីលើ​ប្រទេស​នេះ ឆ្ពោះទៅកាន់​កោះ​ក្វាម​របស់​អាមេរិក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​រូបភាព​បង្ហាញ អង្គភាព​ប្រព័ន្ធ​មី​ស៊ី​ល PAC-3 Patriot របស់​ជប៉ុន បាន​បោះ​ទីតាំងនៅ​បរិវេណ​នៃ​ក្រសួងការពារជាតិ​ជប៉ុន​នៅ​ទីក្រុង​នេះ បន្ទាប់ពី​ក្រុមមន្ត្រី​បាន​និយាយថា ពួកគេ​អាច​បាញ់​ទម្លាក់​គ្រាប់​រ៉ុក្កែត​កូរ៉េខាងជើង បើសិន​គ្រាប់​រ៉ុក្កែត​ទាំងនោះ ហោះ​ពីលើ​ប្រទេស​ជប៉ុន​។​

​ការលក់​ជម្រក​បន្ទប់​ការពារ​គ្រាប់បែក​នៅ​ជប៉ុន មានការ​លក់ដាច់​ច្រើន ស្របពេល​ដែល​ភាព​តានតឹង​បន្ត​កើនឡើង​នៅក្នុង​តំបន់​នេះ ខណៈដែល​មន្ត្រី​នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​ប្តេជ្ញា​បង្កើន​សមត្ថភាព​នៃ​ការការពារ​ខ្លួន​។

​ក្នុងពេល​ជាមួយគ្នានេះដែរ នៅឯ​រដ្ឋ​ហា​វ៉ៃ ឯណោះ​វិញ ក្រុមមន្ត្រី និយាយថា ពួកគេ​ប្រាប់​ប្រជាជន​១,៤​លាន​នាក់ នៅ​រដ្ឋ​នេះ ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាមុន​នៃ​ការវាយប្រហារ​ណាមួយ​នោះ​។​

​ការព្រមាន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាមុន​នេះ កើតឡើង បន្ទាប់ពី កូរ៉េខាងជើង បាន​ព្រមាន​ថា​
​ខ្លួន​នឹង​វាយប្រហារ​ខ្លាំងក្លា​ទៅលើ​តំបន់​ជុំវិញ​កោះ​ក្វាម​នៅ​ពាក់កណ្តាល​ខែសីហា​នេះ​យ៉ាងយូរ​នោះ​។ ក្រុមមន្ត្រី និយាយថា ក្នុងការ​វាយប្រហារ​បែបនេះ មី​ស៊ី​ល Hwasong-12 ចំនួន​៤​គ្រាប់ នឹង​អាច​ត្រូវបាន​បាញ់​ហោះ​ពីលើ​ប្រ​ទស​ជប៉ុន ហើយនឹង​ធ្លាក់ចូល​សមុទ្រ​នៅ ជិត​កោះ​អាមេរិក​នោះ ។​

​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ដែល​ធ្លាប់បាន​ព្រមាន​បាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​ដែល​គំរាមកំហែង​ទឹកដី​របស់ខ្លួន​នោះ បាន​ឆ្លើយតប​ថា ខ្លួន​មិន​អត់ឱន​ចំពោះ​ការបង្ក​ហេតុ​ពី​ប្រទេស​កូរ៉េខាងជើង​ដែល​ឯកោ​នេះ​ទេ​៕ ដោយ៖ សុខា

ជប៉ុន​ដឹក​ប្រព័ន្ធ​ការពារ​មី​ស៊ី​ទៅ​ដា​ក់នៅ​ចំ​កណ្តាល​ក្រុង​តូ​ក្យូ បន្ទាប់ពី​កូរ៉េខាងជើង គំរាម​បាញ់​គ្រាប់​រ៉ុក្កែត​ច្រើន​គ្រាប់​កាត់​ពីលើ​ប្រទេស​នេះ​ឆ្ពោះទៅ​កោះ​ក្វាម​របស់​អាមេរិក​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក