ជប៉ុន​ទទួលយក​កម្មករនិយោជិត​បរទេស​ច្រើន​នាក់​បន្ថែមទៀត ទោះបី​រង​ការរិះគន់​

1683
ចែករម្លែក
  • 22
    Shares

ជប៉ុនកាលពីថ្ងៃសៅរ៍ទី៨ធ្នូបានអនុម័តច្បាប់មួយដើម្បីអនុញ្ញាតឱ្យនាំចូលកម្មករនិយោជិតបរទេសច្រើនបន្ថែមទៀតដើម្បីជួយសម្រួលកង្វះខាតកម្លាំងពលកម្ម បើទោះបីជាមានការរិះគន់ថាវាជាការប្រញាប់ប្រញាល់និងមានចំនួនច្រើនពេក ហើយមានការប្រថុយប្រថានដែលធ្វើឱ្យកម្មករត្រូវបានគេកេងប្រវ័ញ្ច។

អន្តោប្រវេសន៍ត្រូវបានហាមឃាត់ជាយូរមកហើយនៅប្រទេសដែលមានជាតិសាសន៍ចម្រុះគ្នានេះប៉ុន្តែការថយចុះនៃចំនួនប្រជាជនហើយមនុស្សវ័យចំណាស់កាន់តែកើនឡើង ដែលបាននាំឱ្យមានការបន្ធូរបន្ថយការត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើកម្មករបរទេស។

ច្បាប់ដែលត្រូវបានអនុម័តដោយសភាជាន់ខ្ពស់ក្រោយត្រូវបានពន្យារពេលដោយក្រុមគណបក្សប្រឆាំងនេះនឹងចូលជាធរមានចាប់ពីខែមេសា។ វាបង្កើតប្រភេទទិដ្ឋាការថ្មីចំនួន២សម្រាប់កម្មករនិយោជិកនៅក្នុងវិស័យដែលប្រឈមនឹងកង្វះខាតកម្លាំងពលកម្ម។

ប្រភេទទិដ្ឋាការទីមួយគឺសម្រាប់កម្មករដែលអាចស្នាក់នៅបានរហូតដល់៥ឆ្នាំប៉ុន្តែ មិនអាចនាំសមាជិកគ្រួសារបានទេ។ ប្រភេទទិដ្ឋាការទី២គឺសម្រាប់ជនបរទេសដែលមានជំនាញដែលអាចនាំសាច់ញាតិនិងអាចមានសិទ្ធិស្នាក់នៅបាន។

រដ្ឋាភិបាលជប៉ុន បាននិយាយថា កម្មករនិយោជិតបរទេសចំនួន៣៤៥.១៥០នាក់ នឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងរយៈពេលជាង៥ឆ្នាំខាងមុខ ។

ជប៉ុនមានកម្មករបរទេសប្រមាណ១,២៨លាននាក់ ច្រើនជាង២ដងនៃតួលេខកាលពីមួយទសវត្សរ៍មុននិងស្មើ២ភាគរយនៃកម្លាំងពលកម្ម។កម្មករប្រមាណ២៦០.០០០នាក់ជាអ្នកហាត់ការមកពីប្រទេសនានាដូចជាចិននិងវៀតណាមដែលអាចស្នាក់នៅ៣ទៅ៥ឆ្នាំ៕ដោយ:សុខា/sn

កម្មករធ្វើការនៅរោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយនៅទីក្រុងAkitakata ប្រទេសជប៉ុន