ជប៉ុន​និង​វៀតណាម​ប្តេជ្ញា​ពង្រឹង​កិច្ចសហការ​យោធា​និង​សេដ្ឋកិច្ច​និង​នាំគ្នា​បារម្ភ​អំពី​ចិន​

880
ចែករម្លែក

មេដឹកនាំ ជប៉ុន និង វៀតណាម កាលពី ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ឧសភា បាន ព្រមព្រៀងគ្នា ថា នឹង ជំរុញ កិច្ចសហការ អំពី សុវត្ថិភាព សមុទ្រ និង យោធា ហើយ បាន សម្តែង ការ ព្រួយ បារម្ភ អំពី កំណើន សកម្មភាព ចិន នៅក្នុង សមុទ្រ ចិន ខាងត្បូង ។

ក្នុងអំឡុងពេល ពិភាក្សាគ្នា នៅ ក្រុង តូ ក្យូ ប្រធានាធិបតី វៀតណាម ត្រាន់ ដាយ ក្វាង និង នាយករដ្ឋមន្ត្រី ជប៉ុន លោក ស៊ីន ហ្សូ អា បេ ក៏បាន ព្រមព្រៀង ពង្រឹង កិច្ចសហការ យោធា លើ ច្រើន វិស័យ រួមមាន ការហ្វឹកហាត់ យោធា គ្រឿង បរិក្ខា និង បច្ចេកវិទ្យា ។

លោក ក្វាង កំពុងស្ថិត នៅក្នុង ប្រទេស ជប៉ុន ក្នុង ដំណើរ ទស្សនកិច្ច ផ្លូវរដ្ឋ មួយ ដើម្បី កត់សំគាល់ ខួប ទី ៥៤ នៃ ទំនាក់ទំនង ការទូត របស់ ប្រទេស ទាំងពីរ ។

នៅក្នុង សេចក្តីថ្លែងការណ៍ មួយ បន្ទាប់ពី ជំនួប ពួកលោក បាន អំពាវនាវ កុំអោយ ប្រែក្លាយ សមុទ្រ ចិន ខាងត្បូង ជាទី តាំង យោធា និង បាន ព្រមាន ប្រឆាំងនឹង ចំណាត់ការ ឯ តោ ភាគី ដើម្បី ផ្លាស់ប្តូរ ស្ថានភាព បច្ចុប្បន្ន ។

វៀតណាម កំពុង ព្រួយបារម្ភ អំពី កិច្ចខិតខំ របស់ ចិន ក្នុងការ អះអាង អធិបតេយ្យភាព លើ បណ្តា កោះ ដែល ប្រទេស ទាំងពីរ អះអាង ជា កម្មសិទ្ធិ ។ លោក អា បេ ក៏ ជំរុញអោយមាន ” យុទ្ធសាស្ត្រ ឥណ្ឌូ – ប៉ាស៊ីហ្វិក សេរី និង ចំហ ” ក្នុង ការជំរុញ សន្តិភាព វិបុលភាព និង កិច្ចសហការ នៅក្នុង តំបន់ ចំពេល ចិន កាន់តែ បង្កើន ឥទ្ធិពល ក្នុង សមុទ្រ ។

មេដឹកនាំ ទាំងពីរ ក៏បាន ព្រមព្រៀងគ្នា ថា នឹង ពង្រឹង កិច្ចសហប្រតិបត្តិការ ខាង សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ថាមពល ព្រមទាំង បាន សង្កត់ធ្ងន់ អំពី សារសំខាន់ នៃ ប្រព័ន្ធ ពាណិជ្ជ កម្ម ពហុភាគី ដោយ សេរី និង បើកចំហ ស្របតាម ក្បួនច្បាប់ របស់ អង្គការ ពាណិជ្ជកម្ម ពិភពលោក ជា គោលនយោបាយ មួយ ដែល ជប៉ុន បានបញ្ជាក់ ប្រាប់ អាមេរិក កាលពី ពេល ថ្មីៗ ៕ ដោយ ៖ វាសនា

ប្រធានាធិបតី វៀតណាម ត្រាន់ ដាយ ក្វាង ( ឆ្វេង ) ត្រូវ ស្វាគមន៍ ដោយ ព្រះ ចៅ អធិរាជ ជប៉ុន អាគី ហ៊ី តូ និង អធិរាជ នី មី ជី កុ នៅ វិមាន ចក្រពត្តិ ក្នុង ក្រុង តូ ក្យូ កាលពី ថ្ងៃ ៣០ ឧស ភា