រដ្ឋាភិបាលជប៉ុនបានបង្កើតទីបញ្ជាការឆ្លើយតបវិបត្តិមួយនៅថ្ងៃចន្ទទី១១ខែកុម្ភៈបន្ទាប់ពីនាវាល្បាតចិនបានចូលដែនទឹកដែលជប៉ុនអះអាងថាជារបស់ខ្លួននៅជិតប្រជុំកោះដែលមានជម្លោះ នៅសមុទ្រចិនខាងកើត។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍NHK ។
ទូរទស្សន៍NHKបាននិយាយថា នាវាចិន៤គ្រឿងបានបើកទៅជិតដែនទឹករបស់ជប៉ុនហើយមួយក្នុងចំណោមនាវាទាំងនោះ បានបើកឆ្លងចូលក្នុងតំបន់ដែនទឹកជប៉ុននៅជិតប្រជុំកោះសេនកាគុ(ចិនហោះ ទាវយុ) ដែលមានជម្លោះនោះ។
ទីបញ្ជាការឆ្លើយបតវិបត្តិនេះ នឹងប្រមូលព័ទ៌មានអំពីឧបទ្ទវហេតុនេះ និងតាមដានស្ថានការណ៍នេះ ។ នេះបើយោងតាមទូរទស្សន៍NHK។
រដ្ឋាភិបាលក្រុងតូក្យូនិងរដ្ឋាភិបាលប៉េកាំង មានជម្លោះទឹកដីជាយូរមកហើយអំពីប្រជុំកោះសេនកាគុ ឬ ទាវយុដែលស្ថិតនៅជាប់ផ្លូវដឹកជញ្ជូនដ៏សំខាន់និងជាតំបន់មានធនធានធមម្មជាតិប្រេងនិងឧស្ម័ន។
ជប៉ុនអះអាងថាខ្លួនមានសិទ្ធិគ្រប់គ្រងបាប្រជុំកោះនេះចាប់តាំងពីឆ្នាំ១៨៩៥ខណៈពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារមកវិញដោយនិយាយថាផែនទីជប៉ុនដែលបានធ្វើនៅឆ្នាំ១៧៨៣ និង១៧៨៥ ដែលតាមផែនទីនោះ បង្ហាញថាប្រជុំកោះនោះជារបស់ចិន៕
រូបថតដែលបញ្ចេញដោយកងទ័ពជើងទឹកជប៉ុនបង្ហាញនាវាចិនមួយបើកនៅជិតប្រជុំកោះមានជម្លោះនៅសមុទ្រចិនខាងកើតកាលពីឆ្នាំ២០១៦