ជប៉ុន​បង្កើត​អង្គភាព​ទ័ព​ម៉ា​រី​ន ចំ​ពេល​ចិន​បង្កើន​វត្តមាន​យោធា​ក្នុង​សមុទ្រ​ចិន​ខាងកើត​

3576
ចែករម្លែក

​យោធា​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​មេសា បាន​បង្កើត​អង្គភាព​ទ័ព​ម៉ា​រី​ន​លើកដំបូង​របស់​ខ្លួន ជាមួយនឹង​ភារកិច្ច​ការពារ​បណ្តា​កោះដាច់​ស្រាយា​ល​ក្នុង​ការប្រឈម​ជាមួយ​​វត្តមាន​ទ័ព​ម៉ា​រី​ន​ចិន​កាន់តែ​កើនឡើង​នៅក្នុង​តំបន់​។

​កងឯកភាព​ទ័ព​ប្រយុទ្ធ​ក្នុង​ទឹក​ក៏​បាន​លើគោក​ក៏បាន​នេះ បាន​ធ្វើ​សមយុទ្ធ​ហ្វឹកហាត់​ជាមួយ​ទាហាន​ម៉ា​រី​ន​អាមេរិក​ភ្លាម​នៅ​ក្រុង​សា​សេ​បូ នៅ​ជប៉ុន​ខាងលិច ក្រោយ​ពិ​​ធី​ចាប់ផ្តើម​បង្កើត​។​កងពល​តូច​ដែល​មាន​ទាហាន​២.១០០​នាក់​នេះ ទទួលខុសត្រូវ​ការពា​រ​បណ្តា​កោះ​ដាច់ស្រយាល​និង​វាយ​ចាប់​យក​វា​មក​វិញ​ក្នុងករណី​មាន​សត្រូវ​​ឈ្លានពាន​។​

​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក​តូ​ម៉ូ​ហ៊ី​រ៉ូ យ៉ាម៉ា​តូ​ម៉ូ បាន​ប្រាប់​អង្គពិធី​ថា «​ការពារ​បណ្តា​កោះ​ឆ្ងាយៗ​គឺជា​ភារកិច្ច​ចាំបាច់​មួយ​នៅពេល​មួយ​ដែល​សន្តិសុខ​ជុំវិញ​ប្រ​​ទេស​របស់​យើង​កាន់តែ​អាក្រក់​ឡើង​»​។​

​សូមបញ្ជាក់​ថា ជប៉ុន​មាន​ជម្លោះ​យូរអង្វែង​មកហើយ​ជាមួយ​ចិន​អំពី​បណ្តា​កោះ​មិនមាន​មនុស្ស​រស់​នៅ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​កោះ​ទាំងនោះ​គ្រប់គ្រង​ដោយ​ជប៉ុន​​ដែល​ហៅ​ពួក​វា​ថា​”​សេន​កាគុ​” តែ​ចិន​ហៅ​វា​ថា​” ទាវ​យុ​” និង​ក៏​អះអាងថា​ជា​របស់​ខ្លួន​ដែរ​។​

​វា​នា​ឆ្មាំ​សមុទ្រ​ចិន​បាន​ធ្វើដំណើរ​ជា​ទម្លាប់​ជិត​បណ្តា​កោះ​ជម្លោះ​ទាំងនេះ​ចាប់តាំងពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ប្រែជា​អាក្រក់​ឡើង​នៅ​ឆ្នាំ​២០១២ នៅពេល​រដ្ឋាភិបា​​ល​ក្រុង​តូ​ក្យូ​ទិញ​កោះ​ខ្លះ​ពី​ឯកជន​មក​ធ្វើ​ជា​សម្បត្តិ​ជាតិ​៕​ដោយ​៖​វាសនា​

​អង្គភាព​ប្រតិបត្តិការ​ថ្មី​នេះ ត្រូវ​គេ​រំពឹងថា​នឹង​កើន​ចំនួន​ពលទាហាន​ដល់​៣.០០០​នាក់ ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ​V-22 Osprey​និង​នាវា​ប្រយុទ្ធ​សម្រាប់​ប្រតិបត្តិការ​វាយ​ឡើង​​គោក

#