ជប៉ុន​បង្ហាញ​រថយន្ត​ផលិត​ចេញពី​ប្លា​ស្ទិ​ក ៩០ ភាគរយ​

1515
ចែករម្លែក

​ទូរទស្សន៍ NHK បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កញ្ញា​ថា រថយន្ត​ដំបូង​គេ​ដែល​ផលិត​ចេញពី​ប្លា​ស្ទិ​ក ៩០ ភាគរយ ត្រូវបាន​បង្ហាញ​នៅ​ប្រទេស​ជប៉ុន​។​

​យោងតាម​ទូរទស្សន៍ NHK បានឱ្យដឹងថា រថយន្ត​គំរូ​ថ្មី​នេះ​ត្រូវបាន​ពន្យល់​លម្អិត​ដោយ​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​តូ​ក្យូ​និង​ក្រុម​អ្នក​ផលិត​រថយន្ត​នៅក្នុង​កម្មវិធី​រដ្ឋ​ស្តីពី​ការបង្កើត​បច្ចេកវិជ្ជា​ថ្មីៗ​។ ដោយសារតែ​វា​ត្រូវបាន​ផលិត​ពី​ប្លា​ស្ទិ​ក រថយន្ត​នេះ​មាន​ទម្ងន់​ស្រាល​ជាង​រថយន្ត​ធម្មតា ៤០ ភាគរយ ដែល​ជួយ​សន្សំសំចៃ​ថាមពល ហើយ​ដូច្នេះ​វា​បើក​នូវ​ទស្សនវិស័យ​ថ្មីៗ​សម្រាប់​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី​។​

​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ក្នុង​ផលិតកម្ម​រថយន្ត​ត្រូវបាន​គេ​ចាត់ទុកថា​មិនអាច​ទៅរួច​ទេ​ដោយសារតែ​ភាពរឹងមាំ​មិន​គ្រប់គ្រាន់​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ផ្សំ​ប្រភេទ​ប្លា​ស្ទិ​ក​ផ្សេងៗ​ចូលគ្នា​។​

​ប្រទេស​ជប៉ុន​កំពុង​នាំមុខគេ​ខាង​ការច្នៃប្រឌិត​ក្នុង​វិស័យ​រថយន្ត​។ ឧទាហរណ៍​ជាក់ស្តែង សេវា​រថយន្ត​គ្មាន​អ្នកបើកបរ​ត្រូវបាន​គ្រោង​ចាប់ផ្តើម​នៅមុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ដែល​បន្ទាប់មក​នឹង​ដាក់លក់​រថយន្ត​ឥត​មនុស្ស​បើក​នៅ​ឆ្នាំ ២០២២ តែម្តង​។ នេះ​បើ​យោងតាម​ឯកសារ​ពិនិត្យ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដែល​បានប្រកាស​កាលពី​ដើមខែ​មិថុនា​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​គំរូ​ថ្មី​របស់​ជប៉ុន​ផលិត​ចេញពី​ប្លា​ស្ទិ​ក ៩០ ភាគរយ