ជប៉ុន​ផលិត​មនុស្ស​យន្ត​សម្រាប់​សាងសង់​អគារ​ជំនួស​មនុស្ស​បានសម្រេច​ហើយ​!

1452
ចែករម្លែក

​រ៉ូ​បូត ដែល​អាច ផ្សារ​ដែក លើកដាក់​របស់​ធ្ងន់ និង រំកិល​វត្ថុ​ផ្សេងៗ ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ដោះស្រាយ​កង្វះខាត​កម្មករ​សំណង់​នៅតាម​ការដ្ឋាន​សំណង់​ក្នុងប្រទេស​ជប៉ុន​។​

​ទោះយ៉ាងណា ការប្រើប្រាស់​មនុស្ស​យន្ត​ទាំងនេះ​នឹងត្រូវ​រឹតត្បិត​នៅ​វេន​យប់ នៅពេល​កម្មករ​ជាម​នុស្ស​មិន​នៅក្បែរនោះ ដោយសារ​បញ្ហា​សុវត្ថិភាព និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​។​

​ក្រុមហ៊ុន​សំណង់​ជប៉ុន Shimizu Corp បានបង្ហាញ​មនុស្ស​យន្ត​ជាច្រើន​ប្រភេទ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​មេសា រួមទាំង​រ៉ូ​បូត​មួយ​ត្រៀម​ប្រើ​រួចជាស្រេច​នៅ​ការដ្ឋាន​សំណង់ បន្ទាប់ពី​វា​អាច​លើកដាក់​គំនរ​ដែក​និង​ក្តារបន្ទះ​ធំៗ​ដាក់​តាម​ជណ្តើរយោង​។​

​មនុស្ស​យន្ត​២​ទៀត ឈ្មោះថា Robo-Welder និង Robo-Buddy ដែលមាន​ដៃ​អាច​បត់បែន​បាន នឹងត្រូវ​ដាក់ពង្រាយ​នៅ​ការដ្ឋាន​សាងសង់​នៅ​ចុង​ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន​សំណង់​ជប៉ុន Shimizu Corp បានបង្ហាញ​មនុស្ស​យន្ត​ជាច្រើន​ប្រភេទ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​មេសា