ជប៉ុន​ព្រមាន​ថា​កូរ៉េ​ខាងជើង​បច្ចុប្បន្ន​មាន​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​តូច​ល្មម​សម្រាប់​បំពាក់​លើ​មី​ស៊ី​ល​ផ្លោង​

3438
ចែករម្លែក

​ជប៉ុន​ជឿថា កូរ៉េ​ខាងជើង​មាន​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​ច្រើន​គ្រាប់​ហើយ​ធ្វើអោយ​វា​តូច​ល្មម​អាច​បំពាក់​លើ​មី​ស៊ី​ល​ផ្លោង ។​

​ប្រមុខ​កងទ័ព​ជប៉ុន បាន​ព្រមាន​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ” សកម្មភាព​យោធា​កូរ៉េខាងជើង​ដាក់​ការគំរាមកំហែង​ខ្លាំង នៅពេលនេះ​” ។​

​នៅក្នុង​របាយការណ៍​កា​លពី​ឆ្នាំមុន ជប៉ុន​បាន​និយាយថា វា​អាច​ដែលថា​កូរ៉េ​ខាងជើង​បាន​សម្រេច​បាន​សារធាតុ​នុយគ្លេអ៊ែ​រ ប៉ុន្តែ​ឥឡូវ​នេះ​រដ្ឋាភិបាល ក្រុង​តូ​ក្យូ​ហាក់ដូចជា​បាន​​ធ្វើឱ្យ​កាន់តែ​ច្បាស់​ការវាយតម្លៃ​របស់​ខ្លួន​នេះ​នៅពេលនេះ ។ នេះ​បើ​យោង​តាម​កាសែត​ជប៉ុន Yomiuri ។​

​ក្រុម​អ្នកជំនាញ​បាន​និយាយថា ប្រទេស​ជប៉ុន​ត្រូវបាន​មើលឃើញថា​ជា​គោលដៅ​ចម្បង​នៃ​សមត្ថភាព​វាយប្រហារ​របស់​អាវុធ​របស់​កូរ៉េ​ខាងជើង ដែល​នៅ​ជិត​នោះ​និង​មាន​ការ​​ភ័យខ្លាច​ថា​កម្មវិធី​នុយគ្លេអ៊ែរ​របស់​កូរ៉េខាងជើង​នេះ កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​

​ការរកឃើញ​ចុងក្រោយបង្អស់​នេះ កើតឡើង​ស្របទៅនឹង​រូបភាព​ដែល​ទើប​នឹង​បញ្ចេញ​ដែល​បង្ហាញ​ថា​រោងចក្រ​កូរ៉េខាងជើង​មួយ ទំនង​ជា​បញ្ចេញ​កាកសំណល់​គ្រោះថ្នាក់​​ចូល​ទៅក្នុង​ទន្លេ​នៅក្បែរនោះ​។​

​ការរកឃើញ​ចុងក្រោយ​បំផុត​របស់​ជប៉ុន​នេះ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​ដោយ​ក្រុម​ប្រទេស​សម្ពន្ធមិត្ត​របស់ខ្លួន គឺ សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​។​

​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​របាយការណ៍​ស្តីពី​វិស័យ​ការពារជាតិ​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៨​ថា​សមត្ថភាព​របស់​កូរ៉េខាងជើង​ក្នុង​ការផលិត​អាវុធ​នុយគ្លេអ៊ែរ​អោយ​តូច​ល្មម​​នោះ ទំនង​ជា​ធ្វើ​បាន​សម្រេច​ក្នុង​កម្រិត​ដ៏​គួរឱ្យ​ព្រួយបារម្ភ ហើយ​ក្រុម​មន្ត្រី​អាមេរិក​បាន​ធ្វើ​ការសន្និដ្ឋាន​កាល​ពី​ប៉ុន្មា​ឆ្នាំ​ថ្មីៗ​នេះ​ថា​កូរ៉េខាងជើង​ទំនងជា​បាន​ផលិត​បាន​ក្បាល​​គ្រាប់​នុយគ្លេអ៊ែរ​តូចៗ​ជា​ច្រើន​គ្រាប់​៕​ដោយ​៖​សុខា​/sn

ការសង្ស័យ​អំពី​កូរ៉េខាងជើង​ផលិត​បាន​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​តូចៗ​ច្រើន​គ្រាប់ កើតឡើង​ចំណេ​ល​កូរ៉េខាងជើង​សាកល្បង​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​ខ្លី ដែល​ខ្លួន​អះអាងថា​ជា​​ការសាកល្បង​សព្វាវុធ​ថ្មី​

#