ជប៉ុន​រៀបចំ «​កម្មវិធី​កម្មសិក្សា​ផ្សព្វផ្សាយ​វប្បធម៌​និង​ភាសា​ជប៉ុន​»​នៅតាម​វិទ្យាល័យ​

151
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ស្ថានទូត​ជប៉ុន​រួមជាមួយ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន​នៃ​វិទ្យាស្ថាន​ភាសាបរទេស​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​សហការ​ឧបត្ថម្ភ​ដោយ​មូលនិធិ​ជប៉ុន​នឹង​រៀបចំ​«​កម្មវិធី​កម្មសិក្សា​ផ្សព្វ​ផ្សា​ញ​វប្បធម៌​និង​ភាសា​ជប៉ុន​»​ដែល​បានរៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​តាំងពី​ឆ្នាំ​២០១៣​។​

​ក្នុង​កម្មវិធី​នេះ​សាស្ត្រាចារ្យ​កម្ពុជា​និង​និស្សិត​ដេ​ប៉ា​តឺ​ម៉​ង់​និង​ថ្នាក់រៀន​ភាសា​ជប៉ុន​នានា​នៅ​ភ្នំពេញ​នឹងធ្វើ​ទស្សនកិច្ច​នៅ​វិទ្យាល័យ​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បីឱ្យ​សិស្ស​កម្ពុជា​មានឱកាស​បាន​យល់ដឹង​អំពី​ប្រពៃណី វប្បធម៌​បច្ចេកវិទ្យា​ប្រទេស​ជប៉ុន​និង​ផលប្រយោជន៍​ក្នុងការ​សិក្សា​ភាសា​ជប៉ុន​។​

​កម្មវិធី​កម្មសិក្សា​សម្រាប់​ឆ្នាំនេះ​នឹងត្រូវ​ប្រព្រឹត្តិ​ទៅ​នៅតាម​វិទ្យាល័យ​ដូចខាងក្រោម​៖១.​វិទ្យាល័យ​ហ៊ុនសែន​ចំការលើ​,​ខេត្តកំពង់ចាម​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០២.​វិទ្យាល័យ​ទ្រៀល​,​ខេត្តកំពង់ធំ​ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០២០៣.​វិទ្យាល័យ​អង្គរជុំ​,​ខេត្តសៀមរាប​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​។​៤.​វិទ្យាល័យ​សិរី​មង្គល​, ខេត្តកណ្តាល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០៥. វិទ្យាល័យ​ចាន់​ថ្នាល​ខេត្តកំពង់ស្ពឺ​,​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០៦.​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ខេត្តតាកែវ​,​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០២០៧.​វិទ្យាល័យ​អង្គ​ស្តុក​,​ខេត្តកំពត​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ស្ថានទូត​ជប៉ុន​រំពឹង​សិស្សានុសិស្ស​វិទ្យាល័យ​ទាំងអស់​រីករាយ​ជាមួយ​វប្បធម៌​ជប៉ុន​និង​មាន​អារម្មណ៍​ស្និទ​ស្នាល​ទៅកាន់​ប្រទេស​ជប៉ុន​៕S/​