ជប៉ុន​ហៅ​តំណាង​កូរ៉េខាងត្បូង​មក​ស្តាប់​ការតវ៉ា​អំពី​ជម្លោះ​ពលករ​សង្គ្រាមលោកលើកទី​២

314
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក តា​រ៉ូ កូ​ណូ មាន​ផែនការ​កោះហៅ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា មក​ស្តាប់​ការតវ៉ា​ពាក់ព័ន្ធ​នឹង​ជម្លោះ​សេដ្ឋកិច្ច​និង​ន​យោ​​បាយ​បង្កឡើង​ដោយ​ការទាមទារ​សំណង​ចំពោះ​ពលកម្ម​បែប​បង្ខំ​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២​។​

រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក តា​រ៉ូ កូ​ណូ

​បើ​តាម​សារព័ត៌​មា​នេះ​ជប៉ុន​NHK លោ​កកូណូ ជា​ថ្មី​ទៀត​នឹង​ស្នើសុំ​អោយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ចាត់​វិធានការ​សមស្រប​ដើម្បី​កែ​តំរូវ​អ្វីដែល​ខ្លួន​និយាយថា ការសំរេច​មិន​ត្រឹម​​ត្រូវ​កាលពី​ឆ្នាំមុន​ដោយ​តុលាការ​ជាន់ខ្ពស់​កូរ៉េខាងត្បូង ដែល​បញ្ជា​អោយ​ក្រុមហ៊ុន​ជប៉ុន​២​សង​ជម្ងឺ​ចិត្ត​កម្មករ​សម័យ​សង្គ្រាម​។​

​ជប៉ុន​បាន​និយាយថា កា​សំរេច​នោះ​រំលោភ​លើ​ច្បាប់​អន្តរជាតិ ដោយសារ​បញ្ហា​សំណង​ជម្ងឺ​ចិត្ត​នេះ​ត្រូវបាន​ដោះស្រាយ​រួច​ហើយ​ក្រោម​សន្ធិសញ្ញា​ឆ្នាំ​១៩៦៥​មួយ​។​

​សំណង​សំរាប់​ជន​កូរ៉េខាងត្បូង​ចំពោះ​ពលកម្ម​បែប​បង្ខំ​ក្នុងអំឡុងពេល​ជប៉ុន​កាន់កាប់​ឧបទ្វីប​កូរ៉េ​ឆ្នាំ​១៩១០-១៩៤៥ បានធ្វើអោយ​ទំនាក់ទំនង​រវាង​សម្ពន្ធមិត្ត​អាម៉េរិក​​ទាំង​២​មាន​ភាព​សៅហ្មង​នឹង​គ្នា និង​វា​កាន់តែ​អាក្រក់​ទៅ​នៅ​ខែ​នេះ នៅពេល​ជប៉ុន​សំរេច​កំហិត​ការនាំ​ចេញ​វត្ថុធាតុដើម​បច្ចេកវិទ្យា​ទៅ​កូរ៉េខាងត្បូង​ជាហេតុ​នាំ​អោយ​​សកម្មជន​កូរ៉េខាងត្បូង​អំពាវនាវ​អោយ​ធ្វើ​ពហិកា​កុំ​ប្រើ​ផលិតផល​ជប៉ុន​៕​ដោយ​៖​វាសនា​