ជប៉ុន​អបអរ​ការឡើង​គ្រងរាជ្យ​របស់​ព្រះ​ចៅ​អធិរាជ ណា​រុ​ហ៊ី​តុ​

271
ចែករម្លែក

​ជប៉ុន​ហាក់​អូ​អែ​បន្តិច​នៅមុន​ពិធី​នៅ​ថ្ងៃ​អង្គារ​ទី​២២​តុលា ដើម្បី​កត់សម្គាល់​ពី​ធី​រាជាភិសេក​របស់​ព្រះ​ចៅ​អធិរាជ្យ ណា​រុ​ហ៊ី​តុ ។​

​តាមពិត​ណា​រុ​ហ៊ី​តុ ព្រះជន្ម ៥៩​វស្សា បាន​ក្លាយ​ជា​ព្រះ​ចៅ​អធិរាជ្យ​ចាប់តាំងពី​ការចូលស្ន​ង​រាជ្យ​ពី​ព្រះបិតា​កាលពី​ខែ​ឧសភា ក្រោយ​ពី​អតីត​ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តុ ជា​បិតា ​ដាក់រាជ្យ​។​តែ​ពិធី​អភិសេក​នេះ​កត់សម្គាល់​ចំណុច​ខ្ពស់​បំផុត​នៃ​ពិធី​ស្នងរាជ្យ ដែល​បាន​ចាប់ផ្តើម​តាំងពី​ខែ​ឧសភា​មក ហើយ​នឹង​បន្ត​រហូត​ដល់​និទាឃរ​ដូវ​នា​ខែ​ក្រោយ​។​

​ពិធី​នៅ​ថ្ងៃ​អង្គារ​នឹង​អនុញ្ញាត​អោយ​ណា​រុ​ហ៊ី​តុ អះអាង​ខ្លួន​ព្រះ​អង្គ​ជា​អធិរាជ​ជប៉ុន​ទី​១២៦ នៅក្នុង​ពិធី​ដែលមាន​តាំង​ពី​សតវត្សរ៍​ទី​៧​មកម្ល៉េះ​។​

​ក្រៅ​ពី​ពិធី​តាម​សាសនា ជប៉ុន​ក៏​មាន​រៀបចំ​ការលាង​សាយភោជន៍​បែ​បស្ចិម​លោក​និង​ការ​ដង្ហែ​ក្បួន​។​នៅ​ខែ​ក្រោយ​ក៏​មាន​ការរៀបចំ​ពិធី​សាសនា​ដែល​ត្រូវ​ចំណាយ​សរុប​ដល់​ទៅ​១៥០​លាន​ដុល្លារ​។​

​ណា​រុ​ហ៊ី​តុ និង​ម៉ាសា​កុ ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សាធារណជន​ជប៉ុន និង​បាន​ការសរសើរ​នៅពេល​ព្រះអង្គ​បាន​ជជែក​លេង​ជាមួយ​ប្រធានាធិបតី​ត្រាំ​និង​ភរិយា​ដោយ​​មិនបាច់​ឆ្លងកាត់​អ្នកបកប្រែ​ភាសា​។​ព្រះអង្គ​ណា​រុ​ហ៊ី​តុ ធ្លាប់​បាន​សន្យាថា​នឹង​ដើរ​តាម​ការប្តេជ្ញា​ចិត្ត​របស់​ព្រះបិតា ចំពោះ​សន្តិភាព​និយម និង​មាន​ចិត្ត​អាណិតអាសូរ​ចំពោះ​អ្នក​​ជួប​ទុក្ខលំបាក​។​

​រថយន្ត​Toyota Century​បើក​ដំបូល នឹងប្រើសំរាប់ការដង្ហែក្បួនពិធីអភិសេករបស់​ណា​រុ​ហ៊ី​តុ

​ណា​រុ​ហ៊ី​តុ ភាគច្រើន​ដើរ​តាម​គំរូ​បិតា តែ​លើក​នេះ​មិន​ជ្រើស​ប្រើ​រថយន្ត​រាជវាំង​សំ​រាប់ការ​ដង្ហែ​ក្បួន​នៃ​ពី​ធី​រាជា​អភិសេក​របស់​ទ្រង់​។​អាគី​ហ៊ី​តុ បាន​ប្រើ​រថយន្ត​Rolls Royce Corniche III នាំចូល​ពី​អង់គ្លេស​កាលពី​៣០​ឆ្នាំមុន តែ​ណា​រុ​ហ៊ី​តុ​និង​ម៉ាសា​កុ នឹង​ប្រើ​រថយន្ត​Toyota Century​បើក​ដំបូល ជាមួយ​នឹង​កៅអី​ខ្ពស់​នៅ​ខាងក្រោយ​ដើម្បីអោយ​​ប្រជាជន​ជប៉ុន​ងាយ​មើលឃើញ​ព្រះអង្គ​ក្នុងអំឡុងពេល​ដង្ហែ​កន្លះ​ម៉ោង​។​

​ការ​ដង្ហែរ​នេះ ត្រូវបាន​គ្រោង​ធ្វើ​នៅ​រសៀល​ថ្ងៃ​អង្គារ តែ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​១០​វិច្ឆិកា​វិញ ដោយសារ​តែ​ព្យុះ ហា​ជី​ប៊ីស កាលពី​ពេល​ថ្មីៗ​បង្ក​ការខូចខាត​ខ្លាំង​នៅ​ក្រុង​តូ​ក្យូ​។​

​ដើម្បី​រំលេច​ពិធី​នេះ គណៈរដ្ឋមន្ត្រី​របស់​លោក​ស៊ីន​ហ្សូ អាបេ បានសំរេច​ដោះលែង​អ្នកទោស​ប្រមាណ​៥៥០.០០០​នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​តូចតាច ដូចជា​ល្មើសច្បាប់​ច​រា​​ចរណ៍​និង​ការលួចបន្លំ​ការបោះឆ្នោត​ជាដើម​។​

​រំលឹកថា ការ​ពី​ជីតា​របស់​ណា​រុ​ហ៊ី​តុ ចូល​ទិវង្គត​កាលពី​ឆ្នាំ​១៩៨៩ មនុស្ស​ជាង​១០​លាន​នាក់​ត្រូវបាន​លើកលែង​ទោស និង​២,៥​លាន​ទៀត​ត្រូវបាន​លើកលែង​ទោស​ដើម្បី​អបអ​រការ​​ឡើង​គ្រងរាជ្យ​របស់​ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តុ​។​

​នៅ​រាត្រី​ថ្ងៃ​អង្គារ ណា​រុ​ហ៊ី​តុ​នឹង​ទទួល​ភ្ញៀវ​ជាតិ​និង​បរទេស​រយៈពេល​៣​ម៉ោង​កន្លះ ជាមួយនឹង​តន្ត្រី​ប្រពៃណី​ជប៉ុន​៕​ប្រែ​សម្រួល​៖​វាសនា​

រូប​ឯកសារ​បង្ហាញ ព្រះ​ចៅ​អធិរាជ្យ ជប៉ុន ណា​រុ​ហ៊ី​តុ អម​ដោយ​អធិរាជ​នី ម៉ាសា​កុ