ជប៉ុន​អាច​ផ្តល់ជំនួយ​សេដ្ឋកិច្ច​ដល់​កូរ៉េខាងជើង ប្រសិនបើ​បញ្ហា​នុយក្លេអ៊ែរ​ត្រូវបាន​ដោះស្រាយ

3301
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Taro Kono បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​៥​ខែមិថុនា​ថា ជប៉ុន​នឹង​ត្រៀមខ្លួន​ផ្តល់ជំនួយ​សេដ្ឋកិច្ច​ដល់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ប្រសិនបើ កូរ៉េខាងជើង​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់ខ្លួន​និង​ដោះលែង​ពលរដ្ឋ​ជប៉ុន ដែល​ត្រូវបាន​ចាប់ពង្រត់​ដោយ​បង្ខំ​។​

​លោក​Taro Kono បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​នៅមុន​ពេល​ទៅធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ថា ប្រសិនបើ​កូរ៉េខាងជើង ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​​និង​មី​ស៊ី​ល ព្រមទាំង​បញ្ហា​នៃ​ពលរដ្ឋ​ជប៉ុន ដែល​ត្រូវបាន​ចាប់​បង្ខាំង​ខ្លួន​ដោយ​បង្ខំ​នោះ ប្រទេស​ជប៉ុន​នឹង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ធ្វើឱ្យមាន​ទំនាក់ទំនង​ការទូត ជា​ផ្លូវ​ការធម្មតា និង​ផ្តល់ជំនួយ​សេដ្ឋកិច្ច​ដល់​កូរ៉េខាងជើង​។

​លោក Taro Kono បាន​កត់សម្គាល់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ទៅកាន់​សហរដ្ឋអាមេរិក​នឹង​ចាប់ពី​ថ្ងៃទី​៦​ខែមិថុនា​ដល់​ថ្ងៃទី​៩​ខែមិថុនា​ដើម្បី​បញ្ជាក់​អំពី​របៀប​​វារៈ​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក​និង​ជប៉ុន​ដោយយោង​ទៅលើ​កិច្ច​ជំនួប​កំពូល អាមេរិក​-​កូរ៉េខាងជើង ខាងមុខនេះ​។​

​យោងតាម​អ្នកនាំពាក្យ​សេត​វិមាន​បានឱ្យដឹងថា កិច្ច​ជំនួប​លើកដំបូង​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន​​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែមិថុនា​នៅ​ប្រទេស​សិង្ហ​បុរី​៕ដោយ៖សុខា/sn

​អង្គការ​ស្បៀងអាហារ​ពិភពលោក​(WFP) បង្ហាញ​រូបថត​អំពី​កុមារ​កូរ៉េខាងជើង កំពុង​ញ៉ាំ​អាហារ​នៅ​ប្រទេស​កូរ៉េខាងជើង​