ជប៉ុន និង នូ​វែ​ល​សេ​ឡង់​ចូលរួម​ជាមួយ​កងកម្លាំង​ទ័ព​អាមេរិក​ក្នុង​ការធ្វើ​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​

956
ចែករម្លែក

​កងទ័ពជើងទឹក​អាមេរិក បានប្រកាស​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​២​សីហា​ថា កងទ័ព​ដែល​មកពី​សហរដ្ឋអាមេរិក ជប៉ុន និង នូ​វែ​ល​សេ​ឡង់ នឹងធ្វើ​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​នៅ​ជិត​កោះ​ក្វាម នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​សម្រាប់​រយៈពេល​១០​ថ្ងៃក្រោយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ បាន​និយាយថា សមយុទ្ធ “GUAMEX 2017” នឹង​រួមបញ្ចូល​សេណា​យ៉ូ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​យោធា​ចំនួន​៤០ និង ឱកាស​សម្រាប់​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​រវាង​កងទ័ព​និង​កងទ័ព​អំពី​ការហោះហើរ​យន្តហោះ​និង​ការធ្វើ​នាវាចរណ៍​។​

​សមយុទ្ធ​នេះ នឹងចូលរួម​ដោយ​កង​យន្តហោះ​និង​នាវាមុជទឹក​ជាច្រើន​មកពី​កងទ័ពជើងទឹក​ជប៉ុន និង​កងទ័ពអាកាស​នូ​វែ​ល​សេ​ឡង់​។​

​កងទ័ពជើងទឹក​អាមេរិក នឹង​ផ្តល់​យន្តហោះ​ស៊ើបការណ៍ P-3C Orion សម្រាប់​ការធ្វើ​សមយុទ្ធ​ចាប់ពី​ថ្ងៃទី​៣១​ខែកក្កដា​ដល់​ថ្ងៃទី​១២​ខែសីហា ដោយ​រួមទាំង​កងទ័ព​យន្តហោះ​ល្បាត​ច្រើន​គ្រឿង​មកពី​ជប៉ុន​និង​នូ​វែ​ល​សេ​ឡង់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ​៕ ដោយ៖ សុខា

​កងទ័ព​ជប៉ុន​ស្ថិតនៅលើ​នាវា​ដែល​ចត​នៅ​កំពង់ផែ​មួយ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ឆ្នាំ​២០១៣