ជប៉ុន បញ្ចេញ​រថភ្លើង​ល្បឿន​លឿន​ដែល​តុបតែង​ជា Hello Kitty គួរឱ្យ​ទាក់ទាញ​

1098
ចែករម្លែក

​តួអង្គ “​ហេ​ឡូ ឃី​ត​ធី​” (Hello Kitty) ក្នុង​ភាពយន្ត​គំនូរជីវចល​ជប៉ុន​ទទួលបាន​ការពេញនិយម ទូទាំង​ពិភពលោក ដល់​ថ្នាក់​ក្រុមហ៊ុន ឬ​ហាង​មួយចំនួន​យក​រូប​តួអង្គ​នេះ​ទៅប្រើ ដើម្បី​ទាក់ទាញ ការចាប់អារម្មណ៍​ទៀតផង​។​

​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ប្រជាប្រិយភាព​របស់​វា ប្រទេស​ជប៉ុន​បាន​បញ្ចេញ​រថភ្លើង​ល្បឿន​លឿន (bullet train) ដែល​តួ​រថភ្លើង​ទាំងមូល​ទាំង​ក្នុង​ទាំង​ក្រៅ​សុទ្ធតែ​ត្រូវបាន​តុបតែង​លម្អ​ដោយ រូបភាព​ពាក់ព័ន្ធ​តួអង្គ​នេះ យ៉ាង​ស្រស់ស្អាត​គួរ​ជាទី​គយគន់​។​

​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឱ្យដឹងថារ​ថ​ភ្លើង​នេះ​នឹង​ចាប់ផ្តើម​រត់​រយៈពេល ៣ ខែ​រវាង​ទីក្រុង​អូ​សា​កា (Osaka) និង​ទីក្រុង​ហ្វ៊ូ​គូ​អូ​កា (Fukuoka) ចាប់ពី​ថ្ងៃ​សៅរ៍ ទី​៣០ មិថុនា​នេះ​ទៅ​។

​រថភ្លើង​នេះ​ត្រូវបាន​បញ្ចេញ​ដោយ​ក្រុមហ៊ុន West Japan Railway ដែល​សង្ឃឹមថា​ការប្រើប្រាស់ តួអង្គ​តុក្កតា​ដ៏​ល្បីល្បាញ​នេះ​តុបតែង​លើ​រថភ្លើង នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ រីកចម្រើន​មួយកម្រិត​ទៀត​៕ ប្រែ​សម្រួល​: ខុម​